Tuesday, May 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហាងផឹកស៊ីរួ.../មភេទ ប៉ូលិសចុះប្រមូលស្រីស្អាត

ហាងផឹកស៊ីរួ…/មភេទ ប៉ូលិសចុះប្រមូលស្រីស្អាត

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ បានឆ្មក់ចុះបង្ក្រាបទីតាំងហាង ផឹកស៊ី ចំនួន២កន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ជាច្រើននាក់ ពាក់ពន្ធ័ករណីជួញដូរផ្លូវភេទ។

ប្រតិបត្តិការបង្ក្រាបហាងផឹកស៊ី បង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ខែ ឧសភា ឆ្នាំ២០២៥ នៅចំណុចហាងផឹកស៊ី ចំនួន២ ទី១-យីហោ “ម្លប់ដូងខ្ទិះម៉ារានី” និងទី២-យីហោ “អង្គរជុំត្រ ជាក់ចិត្ត” មានទីតាំងស្ថិតនៅផ្លូវបេតុង ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ដោយទីតាំងហាងផឹកស៊ី ចំនួន២កន្លែង យីហោ «ម្លប់ដូងខ្ទិះម៉ារានី»  និង «អង្គរជុំត្រជាក់ចិត្ត» សង្ស័យលួចបង្កប់សេវាបម្រើផ្លូវភេទខុសច្បាប់ ទើបនគរបាលនាយកដ្ឋាន បានដាក់កម្លាំងជំនាញ សហការជាមួយនិងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបជាក់ស្តែង និងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ជាច្រើននាក់ដែលពាក់ព័ន្ធ ព្រមទាំងដកហូតសម្ភារៈផ្សេងៗមួយចំនួនធំ។ 

ក្រោយពីធ្វើការឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនមនុស្សប្រុសស្រី ជាច្រើននាក់ នាក់ខាងលើរួមមានសម្ភារៈមួយចំនួន យកទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគបាលជាតិ ដើម្បីសាកសួរបន្ត និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES