Monday, May 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចម៉ូតូ ដេកផ្ទះសំណាក់ ប៉ូលិសចាប់វ៉ៃ.../ខ្នោះ៤នាក់

ចោរលួចម៉ូតូ ដេកផ្ទះសំណាក់ ប៉ូលិសចាប់វ៉ៃ…/ខ្នោះ៤នាក់

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្ម ១ក្រុម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចាប់ឃាត់ខ្លួន បានចំនួន៤នាក់ ខណៈដែលក្រុមជនសង្ស័យកំពុងសម្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់ មួយកន្លែង។

ប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនេះ បានធ្វើឡើង កាលពីវែលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្ទះសំណាក់ ហ្វ្រីប៊ូទិក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះមាស សុខនាថ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី២-ឈ្មោះឆិន គន្ធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃគោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ។ ទី៣-ឈ្មោះសេង ពៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងទី៤-ឈ្មោះយ៉េ ភក្តី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ដឹកទំនិញ ស្នាក់នៅភូមិកប់ភ្លុក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង ទទួលផែនកណ្តាលយុត្តិធម៌ លោកឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរង ទទួលការងារព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង ១២និង១០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្ទះសំណាក់ហ្វ្រីប៊ូទិក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋានបានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ (១-ឈ្មោះមាស សុខនាថ ២-ឈ្មោះឆិន គន្ធា ៣-ឈ្មោះសេង ពៅ ៤-ឈ្មោះយ៉េ ភក្តី) ពាក់ព័ន្ធករណី លួចកាច់សោកម៉ូតូ។

ប្រភពដដែល បន្តថា ជាមួយនេះ សមត្ថកិច្ចក៏បានធ្វើការដកហូតសម្ភារនិងវត្ថុតាងមួយចំនួន រួមមាន ម៉ូតូ ចំនួន២គ្រឿង ទួរណឺវីស សោអក្សរ L (ឧបករណ៍កាច់កម៉ូតូ) និងដែកចុងសំប៉ែត (ឧបករណ៍កាច់កម៉ូតូ។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES