Thursday, May 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមត្រីក្លាស្សេ២តោន នាំចូលពីថៃ អត់ច្បាប់

ត្រីក្លាស្សេ២តោន នាំចូលពីថៃ អត់ច្បាប់

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានសហការចុះបង្ក្រាបរថយន្ត ១គ្រឿង ដែលលួចដឹកត្រីក្លាស្សេ នាំចូលមកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាត ប្រមាណជាង ២តោន រួចបញ្ជូនយកទៅចាត់ការតាមច្បាប់។ការបង្ក្រាបករណីដឹកជញ្ជូនត្រីក្លាស្សេ នាំចូលពីប្រទេសថៃ អត់ច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង ការនគរបាលខេត្តបាត់ដំបង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ លោកវរ សេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំងការិយាល័យ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្ត បាត់ដំបង  និងកម្លាំងកងរាជអាវុធហត្ថស្រុកបវេល បានឃាត់រថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាស្សេ ស្ថិតនៅចំណុច ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹកជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល (នាំចូលពីប្រទេសថៃ)។

ប្រភពដដែល បន្តថា នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះ បានរកឃើញត្រី (ត្រីប្រាក្លាស្សេ) ទម្ងន់ប្រហែល ២០០០គីឡូក្រាម និងត្រីកន្ធរបង្កក ទម្ងន់ ៥០០គីឡូក្រាម។

ចំពោះត្រី និងមធ្យោបាយ ព្រមទាំងអ្នកបើកបររថយន្ត មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធីបន្ត តាមផ្លូវច្បាប់៕

RELATED ARTICLES