Wednesday, May 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើ.../ងបង្ហោះម៉ូតូ ឃាត់ខ្លួន៦នាក់

ក្មេងទំនើ…/ងបង្ហោះម៉ូតូ ឃាត់ខ្លួន៦នាក់

 ភ្នំពេញៈ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើង ចំនួន ៦នាក់ ដែលបានបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈ ដោយដកហូតបានម៉ូតូចំនួន៣គ្រឿង។

យោងតាមរបាយការណ៍អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានករណីក្មេងស្ទាវបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ បង្កឡើងដោយក្រុម ក្មេងទំនើង ឈ្មោះ WK ហៅវត្តក្នុង និងក្រុម KSK ហៅក្រុមខ្មែរស្រឡាញ់ខ្មែរ មានគ្នាចំនួន៦នាក់ បានជិះម៉ូតូ ចំនួន៣គឿង បង្ហោះតាមផ្លូវសាធារណៈ។

ក្រោយពីធ្វើសកម្មភាពបង្ហោះម៉ូតូរួច ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញដែរល្បាតនៅតំបន់នោះ ចេញបង្ក្រាប ឃាត់ខ្លួនបានភ្លាមៗ ចំនួន៦នាក់ និងដកហូតម៉ូតូ ចំនួន៣គ្រឿង។

ចំពោះមុខ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បានធ្វើការសាកសួរ អប់រំ និងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ។ ចំណែកម៉ូតូ ៣គ្រឿង ត្រូវបានដកហូតរក្សាទុក៣ខែ៕

RELATED ARTICLES