Monday, May 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះ.../អគារជាន់ទី៤

ទុស្សេខ្សែភ្លើង ឆេះ…/អគារជាន់ទី៤

ខេត្តបន្ទាយមានជ័យ ៖ អគារស្នាក់នៅរបស់ជនបរទេស កម្ពស់៥ជាន់ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលអធ្រាត្រ បង្កឱ្យខូចខាតជាន់ទី៤ អស់ស្ទើរទាំងស្រុង  ដោយមូលហេតុសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារំលងអធ្រាត្រ ចូលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអគារស្នាក់នៅរបស់ជនបរទេស កម្ពស់៥ជាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពសមត្ថកិច្ចដែលចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ បានបញ្ជាក់ប្រាប់ថា អគ្គិភ័យនេះ បានឆាបឆេះអគារស្នាក់នៅរបស់ជនបទេស នៅជាន់ទី៤ ក្នុងចំណោមអគារ ៥ជាន់ ហើយកម្លាំងសមត្ថកិច្ចបានចុះជួយអន្ត រាគមន៍ភ្លាមៗ ដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ចុះជួយបាញ់ទឹកពន្លត់ ហើយកម្លាំងខ្លះបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ បាញ់ការពារកុំឱ្យឆេះរាលដាលបន្ត តែអគ្គិភ័យបានឆាបឆេះនៅជាន់ទី៤ អស់ស្ទើរទាំងស្រុង រួមនិងសម្ភារៈក្នុងនោះ។

ប្រភពដដែល បន្តថា តាមការបញ្ជាក់ពីម្ចាស់អគារ ឈ្មោះសុខ គន្ធ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានបញ្ជាក់ថា អគ្គិភ័យនេះ បានបង្កឱ្យខូចខាតអគារជាន់ទី៤ អស់ស្ទើរទាំងស្រុង រួមនិងសម្ភារៈ ដូច ជា ពូក ខ្នើយ គ្រែដែក ១ជាន់ និង២ជាន់ ព្រមទាំងសម្ភារៈភ្ញៀវ មួយចំនួន ដោយជញ្ជូនចេញបានតិចតួចប៉ុ ណ្ណោះ។

កម្លាំងអន្តរាគមន៍ បានបញ្ជាក់ថា មូលហេតុដែលបង្កឱ្យកើតមានករណីអគ្គិភ័យនេះ  គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី  និងត្រូវបានរថយន្តពន្លត់អគ្គិភ័យ ចូលរួមអន្តរាគមន៍បាញ់ទឹកពន្លត់ ចំនួន៣គ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត  ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្តាហ្គោល ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កាស៊ីណូ ត្រូពីកាណា ចំនួន១គ្រឿង ព្រមទាំងមានការចូលរួមអន្តរាគមន៍ពីកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងក្រុង៕

RELATED ARTICLES