Monday, May 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ពងយួ.../នខុសច្បាប់ ជាង១២ម៉ឺនគ្រាប់

ចាប់ពងយួ…/នខុសច្បាប់ ជាង១២ម៉ឺនគ្រាប់

ភ្នំពេញ ៖ រថយន្តសាំងយ៉ុង ចំនួន៣គ្រឿង ដឹកស៊ុតមាន់ ចំនួនជាង១២ម៉ឺនគ្រាប់ ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ចាប់ឃាត់បាន ពេលឈ្មួញលួចនាំចូលមកពីប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត។

ប្រតិបត្តិការបង្ក្រាបពងយួន បានធ្វើឡើងកាលពីព្រឹកថ្ថៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងនោះ រថយន្តចំនួន២គ្រឿង ត្រូវបានឃាត់បាននៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែក ១គ្រឿងទៀត ឃាត់បាននៅតាមផ្លូវជាតិលេខ២ ក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងដា រថយន្តទាំង៣គ្រឿង ដឹកស៊ុតមាន់ ពីប្រទេសវៀតណាម តាមច្រកភ្នំដិន ខេត្តតាកែវ ដោយគ្មានច្បាប់អនុញ្ញាត គោលដៅយកមកចែកចាយនៅរាជធានីភ្នំពេញ ដោយក្នុងនោះ រថយន្តទី១-ដឹកស៊ុតមាន់ ចំនួន១៦០ដុំ ស្មើនឹង ៤៨០០០គ្រាប់ ចាប់ឃាត់បាននៅជិតរង្វង់មូលកួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ រថយន្តទី២-ដឹកស៊ុតមាន់ចំនួន១៥០ដុំ ស្មើនឹង ៤៥០០០គ្រាប់ ចាប់ឃាត់បាននៅតាមផ្លូវក្រវាត់ក្រុងទី៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងរថយន្តទី៣-ដឹកស៊ុតមាន់ ចំនួន១០០ដុំ ស្មើនឹង ៣០០០០គ្រាប់ ចាប់ឃាត់បាននៅតាមផ្លូវជាតិលេខ២ ក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

រថយន្តទាំង៣គ្រឿងខាងលើ ត្រូវបានឃាត់ទុក ចំណែកស៊ុតមាន់ សរុបចំនួន១២៣០០០គ្រាប់ ត្រូវបានយកទៅរក្សារទុកនៅមណ្ឌលចត្តាឡីស័កសត្វ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕

RELATED ARTICLES