Saturday, May 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលលួចសម្ភារៈវត្ត អាចារ្យព័ទ្ធចា.../ប់

ចូលលួចសម្ភារៈវត្ត អាចារ្យព័ទ្ធចា…/ប់

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួច យ៉ាងសកម្មក្នុងវត្តស្វាយជ្រំ ត្រូវអាចារ្យ គណៈកម្មការវត្ត ចាប់បានប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ចំណុចក្នុងវត្តស្វាយជ្រំ ស្ថិតនៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ។

ជនសង្ស័យ មានឈ្មោះ អ៊ុន ឌីម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងមូលដ្ឋាន ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងដកហូតបាន រួមមាន ខ្សែភ្លើង ចំនួន១ដុំតូច ដង្កាប់ ចំនួន១ កូនកាំបិតមុខស្រួចចំនួន១ កូនសោ លេខដប់ ចំនួន១  កាំបិតហូតមុខឡាម ចំនួន១ និងស្បែកជើង ចំនួន២គូ។

យោងតាមជនរងគ្រោះ តំណាងឱ្យវត្តស្វាយជ្រំ បានឱ្យដឹងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ មកសម្ភារៈនៅក្នុងវត្ត ដូចជាខ្សែភ្លើង ម៉ូទ័រកាត់ឈើ ទូរស័ព្ទ ស្បែកជើង និងសម្ភារៈផ្សេងៗទៀត ភាគច្រើនបាត់អំឡុងពេលយប់ជ្រៅ។ ក្រោយបាត់សម្ភារៈជាញឹកញាប់ គណៈកម្មការវត្ត បានចាប់ផ្តើមដាក់វេនគ្នាប្រចាំការនៅក្នុងវត្ត រៀងរាល់​ពេលយប់ ។ រហូតដល់មកដល់វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ជនរងគ្រោះកំពុងឃ្លាំមើលក្នុងបរិវេណវត្ត ស្រាប់តែឃើញជនសង្ស័យ បានដើរចូលមកធ្វើសកម្មភាពលួចសម្ភា​រៈក្នុងវត្ត ម្តងទៀត។ ស្របពេលនោះ ជនរងគ្រោះបានស្រែកហៅជនសង្ស័យនោះ ដើម្បីសួរនាំ ហើយជន​សង្ស័​យបម្រុងរត់គេច តែក៏ត្រូវកម្លាំងរបស់គណៈកម្មការវត្ត ចាប់បាន រួចធ្វើការសាកសួរ។

ជនសង្ស័យបានសារភាពថា ខ្លួនមកពីភ្នំពេញ ដើរលួចសម្ភារៈក្នុងវត្ត ជាច្រើនលើកមកហើយ ភ្លាមៗគណៈកម្ម​ការវត្ត បានរាយការណ៍ជូនសមត្ថកិច្ច ចុះមកនាំខ្លួនជនសង្ស័យ យកទៅសាកសួរបន្ត។

ជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES