ភ្នំពេញ ៖ បន្ទាប់ពីស្ត្រីម្នាក់ បានបញ្ចោញសារ និងរូបភាពតាមគណនីហ្វេសប៊ុកឈ្មោះ Vuth Achitani បកអាក្រាតបុរសជាស្វាមីថា បានធ្វើបាបនាងទាំងផ្លូវចិត្តនិងផ្លូវកាយ រហូត ប្រើអំពើហិង្សាគប់នាង១កាំបិត បណ្តាលឱ្យ ដាច់រយះដោះ បន្សល់ទុកស្នាមឈឺចាប់ឱ្យនាងចងចាំអស់១ជីវិតនោះ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នោះមក មានប្រភពអ្នកធ្លាប់ស្គាល់ ស្ត្រីរងគ្រោះរូបនោះ បានអះអាងថា តាមពិត ស្ត្រីដែលបានបង្ហាញរូបភាពរបួសលើសុដន់ ដោយ ចោទប្រកាន់ថា ប្តីនាងគប់១កាំបិតនោះ គឺជា អតីតតារាសម្តែងរូបស្រស់សិចស៊ី កែវ សូរិយា ដែលបានបាត់មុខពីវិស័យសិល្បៈ អស់ជាច្រើន ឆ្នាំមកហើយ ក្រោយពេលនាងសម្រេចចិត្ត រៀបការប្តី។
ប្រភពដដែលនោះ បានឱ្យដឹងដោយសុំ មិនបញ្ចោញឈ្មោះថា តារាសម្តែងរូបស្រស់ សាច់សខ្ចី កែវ សូរិយា (ឈ្មោះដើម កែវ សុភា) បានរៀបការប្តីឈ្មោះហុង មករាវុធ កាលពី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១០ ហើយនាងក៏បាន ដកខ្លួនពីសិល្បៈរហូតមកទល់សព្វថ្ងៃ ស្រាប់តែ ចុងក្រោយថ្មីៗ នាងបានចេញមុខតាមហ្វេសបុក ទម្លាយរឿងវិវាទក្នុងគ្រួសារជាមួយស្វាមី ព្រមទាំងបង្ហាញស្នាមរបួស ដែលនាងអះអាង ថា ជាស្នាដៃហិង្សារបស់ស្វាមី ទាំងនៅជើង និងសុដន់ (គប់នឹងកាំបិតដាច់សាច់សុដន់១ដុំ) បង្កឱ្យមានការភ្ញាក់ផ្អើលពេញហ្វេសប៊ុក និង មហាជនរួមទាំងអតីតមិត្តរួមអាជីពសិល្បៈតែ ម្តង។
ក្រោយពីបញ្ចោញសាររៀបរាប់ពីទុក្ខសោក នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរួចមក នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ម្ចាស់គណនីហ្វេសប៊ុក Vuth Achitani ដែលប្រភពអះអាងថា ជា អតីតតារាសម្តែងកែវ សូរិយា នោះ បានបង្ហោះ វីដេអូឃ្លីបចំនួន៣ផ្សេងគ្នា បង្ហាញពីស្ថានភាព ជីវិតរស់នៅរបស់នាង ដែលកំពុងទទួលរងការ ភ័យខ្លាច។
នៅក្នុងវីដេអូឃ្លីបទី១ ដែលមានរយៈ ពេល១៦នាទីនិង៥៨នាទី ដែលបង្ហោះនៅលើ គណនីហ្វេសប៊ុក Vuth Achitani ម្ចាស់គណនី ហ្វេសប៊ុកនោះបានថតវីដេអូបណ្តើរ និយាយ រៀបរាប់បណ្តើរថា “ថ្ងៃនេះបានចុះមកក្រោម១ ថ្ងៃ បានចុះមកមើល ព្រោះអីឃើញតាំងពីឈ្លោះ គ្នាហ្នឹងមក ខ្ញុំនៅក្នុងបន្ទប់ខ្ញុំរហូត អត់បានចុះមក ក្រោមបាយទឹកក៏អត់បានញ៉ាំអីដែរ ញ៉ាំតែនំនៅ ក្នុងបន្ទប់ និងទឹក ដែលគាត់ទិញពីខាងមុខមកឱ្យ នេះចុះមកមើលនៅខាងក្រោម គាត់វាយបំបែក ខ្លះ បើមិនចាក់សោអ៊ីចឹងទេ គាត់មកទាន់ ច្បាស់ ជាបែកក្បាលទៀតហើយ។ អស់ហើយ រូបថត ឪរបស់គាត់អីហ្នឹង អស់ហើយ រើចេញអស់ ហើយ ហើយបើខ្ញុំនិយាយកុហក១ពាក្យណា រឿងរូបថតប៉ាគាត់បង្កើត និងរូបថតការ បើខ្ញុំ និយាយកុហក១ពាក្យណា សូមជំនាងផ្ទះដែល ខ្ញុំរស់នៅរាល់ថ្ងៃ សូមឱ្យវ៉ៃបំបាក់កខ្ញុំងាប់ ឬ មួយសូមខ្ញុំជិះឡានក្រឡាប់ងាប់ចោលកូនទៅ ហើយរូបថតខ្ញុំ ថតប៉ារបស់គាត់ គាត់ដកចេញ អស់ហើយ នេះហើយបើម៉ាក់នៅអាមេរិកបាន ឃើញ ឬកូវនៅអាមេរិកបានឃើញ សូមកូវ ជួយខលទៅគាត់ផង។ រឿងដើរចេញ ខ្ញុំដើរ ចេញហើយ ព្រោះអីខ្ញុំអស់និស្ស័យនឹងគ្នាហើយ នេះនៅសល់តែជំនាងផ្ទះទេ ដែលទុកសែន ហើយខ្ញុំសូមបន់ថា រឿងទាំងអស់ហ្នឹង បើសិន ថាខ្ញុំប្រឌិតអីហ្នឹង សូមឱ្យខ្ញុំនេះអាយុខ្លី សូម ឱ្យខ្ញុំងាប់ចោលកូនឆាប់ៗ សូម្បីតែរូបថតឪពុក បង្កើតក៏យកផ្កាប់ដែរ បើថារូបថតការផ្កាប់ក៏ ផ្កាប់ចុះ បើយើងអស់និស្ស័យនឹងគ្នា ចុះរូបថត ជីដូនជីតា ឪពុកបង្កើត ហេតុអីក៏ចាំបាច់ផ្កាប់ រូបថតឪពុកបង្កើតដែរ? នេះនៅសល់ជំនាង ផ្ទះមួយ អង្វរគាត់កុំឱ្យវាយបំបែកបំបាក់អី ព្រោះអីយើងនៅក្នុងផ្ទះហ្នឹង យើងគោរព ព្រោះ អីនៅពេលហ្នឹង ខ្ញុំក៏រត់ឡើងទៅលើទៅហើយ អាមួយនៅជាមួយហ្នឹង ដែលកំពុងដើររៀបចំ ខោអាវកូន ដែលគាត់យកគ្រវាត់ចោល កំពុងតែ ដើររៀប ឥឡូវខ្ញុំចុះមកមើលនៅខាងក្រោមផ្ទះ វាបែកអីខ្លះ ហើយខ្ញុំបានស្បថហើយស្បថទៀត បើនៅក្នុងឃ្លីបវីដេអូទាំងអស់ ដែលបង្ហោះ ដូចថា ខ្ញុំប្រឌិតឡើងខ្លួនឯងអីខ្លួនឯង សូមឱ្យ ខ្ញុំហ្នឹងងាប់ចោលកូនទៅចុះ! មិនមែនថា ខ្ញុំ នៅស្រណោះគាត់ទេ តែខ្ញុំនៅចាំឯកសារពី គាត់ ឯកសារអាហារកិច្ចចិញ្ចឹមកូន ខ្ញុំអត់មាន ស្រណោះគាត់ទេ ខ្ញុំនៅចាំ មិនមែនខ្ញុំនៅទ្រាំឈឺ សាច់ទេ តែខ្ញុំនៅចាំឯកសារពីគាត់១ច្បាប់ទៀត ដើម្បីផ្ទៀងផ្ទាត់គ្នា ហើយពួកយើងដើរចេញទៅ ដោយមិនមានពាក្យឈ្លោះអីទៀតទេ ហើយ នៅក្នុងឯកសារហ្នឹងបានបញ្ជាក់ប្រាប់ថា ខ្ញុំមើល កូន៤ថ្ងៃ ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ គាត់ មើលកូន៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ហើយឯកសារក្រោយហ្នឹង ចាំពេលមក ខ្ញុំថត ឱ្យមើលទៀត បើជ្រុលជាក្បាលក្រពើ គាត់ ហែកហួររហូតដល់ជីដូនជីតាមិនទុកទៅហើយ ហើយខោអាវកូន ពង្រាយពង្រាត់ឡើងខ្ទេចខ្ទី យើងទុកអីទៀត ហើយផ្ទះខ្ញុំ អ្នកណាគេចង់មក សួររឿងជើងរបស់ខ្ញុំនេះហើយ បងជាប់ផ្ទះនេះ គាត់អ្នកយកប្រេងខ្លាញ់គោ មកលាបជើងឱ្យខ្ញុំ ចំណែកបងផ្ទះខាងមុខ រំលងប្រហែល២ផ្ទះ ទៀត គាត់អ្នកចេញឡានយកខ្ញុំទៅពេទ្យទាំង ម៉ោង១២យប់ មក! ពីណាចង់មកមើល ខ្ញុំអត់ ខ្លាចទេ ពេលគាត់ធ្វើដល់ថ្នាក់ហ្នឹងហើយ ខ្ញុំអត់ ខ្លាចទេ ហើយរយៈពេលដែលគាត់វ៉ៃខ្ញុំ ទើប តែថ្ងៃនេះទេដែលខ្ញុំបានចុះពីក្នុងបន្ទប់ ព្រោះអី ដោយសារតែខ្ញុំឃ្លានបាយពេក អ្នកណាចង់មក សួរអីៗ តាមប្តីខ្ញុំ សូមអញ្ជើញមកចុះ អត់អីទេ ខ្ញុំគ្រាន់អាចឆ្លើយបាន តែខ្ញុំស្រែកពីលើបន្ទប់ខ្ញុំ បន្ទប់ខ្ញុំនេះ នៅលើនេះ ខ្ញុំអាចស្រែកឆ្លើយបាន។ ពេលខ្ញុំរយះជើងចេញឆ្អឹងស បងស្រីហ្នឹងគាត់ ចិត្តល្អ គាត់ជួយយកខ្ញុំទៅពេទ្យ ហើយគាត់ជួយ លួងលោមខ្ញុំកុំឱ្យខ្ញុំឈឺខ្លាំង ព្រោះអីនៅពេទ្យ មានតែពេទ្យស្តារទេ ចឹងដេរយកៗៗ ឈឺខ្លាំង ហើយបងផ្ទះខាងមុខនោះ គាត់ជាអ្នកចេញ ឡានទាំងយប់ ទាំងស្លៀកខោដេក ខោខ្លី យក ខ្ញុំទៅពេទ្យ ហើយប្តីខ្ញុំឈរនៅកន្លែងធុងសំរាម ឈរសើចញញឹមមើលទៅខ្ញុំនៅក្នុងផ្ទះបងជាប់ ហ្នឹង ហើយអត់យកឡានជូនខ្ញុំទៅពេទ្យទេ សុខចិត្តឈរសើច ហើយបើនៅក្នុងហេតុការណ៍ ដែលខ្ញុំរយះជើងថូផ្កាហ្នឹង គាត់និយាយសុទ្ធ តែពាក្យកុហកទាំងអស់ គ្មានមនុស្សស្រីម្នាក់ ដែលហែកកេរ្តិ៍ខ្លួនឯង ដូចដើរស្រាតឱ្យគេមើល នោះទេ ហើយខ្ញុំទ្រាំចាំអត់ទាន់ចេញនេះ គឺចាំ ឯកសារមេធាវីធ្លាក់មកទេ យកមកឱ្យខ្ញុំទេ ឯកសារអាហារកិច្ចចិញ្ចឹមកូន ឱ្យខ្ញុំមើលសិន មុនខ្ញុំចេញ ហើយបើខ្ញុំចេញហើយ គាត់ក្រឡាស់ ដៃវិញ គិតម៉េច? ចឹងខ្ញុំអត់ទុកចិត្តទេ ចឹងខ្ញុំ នៅមើលក្នុងផ្ទះហ្នឹងឱ្យរួចរាល់សិន បានខ្ញុំចេញ ហើយខ្ញុំមិនយកកម្មនឹងប្តីនេះទៀតទេ ព្រោះអី មនុស្សប្រុសច្រើនណាស់ដែលយើងគិតថា យើង អាចពឹងពាក់បាន គ្រាន់តែយើងពិបាកចិត្តបន្តិច គ្រាន់ថា ពេលកូនធំឡើង ទទួលសញ្ញាបត្រ ត្រូវការឪពុកម្តាយទៅមើល អ៊ីចឹងគ្រាន់ថា អាណិតកូន ចំណុចហ្នឹង ពេលវាសួររកឪវាទៅ ណា យើងវាពិបាកចំណុចត្រង់ហ្នឹង ទឹកភ្នែក យើងមិនដឹងហូរមកពីណា ហើយម៉្យាងទៀត ខ្ញុំអាណិតកូន វាស្រលាញ់ប៉ា មុននឹងដេក វា ច្រៀងបទ ប៉ាៗៗៗ ត្រង់ហ្នឹងខ្ញុំអាណិតកូន តែ មិនដឹងធ្វើម៉េចទេ អត់មានមនុស្សស្រីណាមក នៅផ្ទះវីឡាហើយ ចង់ចេញទៅនៅផ្ទះជួលទេ អត់មាន ហើយសូមប្រាប់មនុស្សស្រីម្នាក់ ដែល ថាបានប្តីដល់ថ្នាក់ផ្កាយហើយ ឧស្សាហ៍ឆាត មកប្តីខ្ញុំឱ្យទៅទិញត្រីឆៅឱ្យស៊ីហ្នឹង កុំទុកចិត្តប្តីខ្ញុំ ខ្ញុំអត់ដែលឆែកទូរស័ព្ទគាត់ទេ តែខ្ញុំអត់ដឹងថា ពួកអ្នកឯងមានទំនាក់ទំនងអីនឹងគ្នាដែរ សូម លោកប្តីដែលមានប្រពន្ធ ដែលឧស្សាហ៍ទំនាក់- ទំនងជាមួយប្តីខ្ញុំហ្នឹង សូមជួយមើលប្រពន្ធរបស់ លោកឯងផង កុំឧស្សាហ៍ឆាតមកប្តីគេពេក! តែ ឥឡូវរឿងវាចប់ហើយ ចង់អ្នកឯងធ្វើអីធ្វើ ទៅ តែកុំឱ្យថា រស់នៅដល់ផ្ទះវីឡា ដល់ទៅតម្លៃ ប៉ុន្មានៗ ប៉ុន្តែកុំឱ្យចរិតថោកអ៊ីចឹងពេក នៅហាង ចរណៃ ក្បាលថ្នល់ មានតើ! ហើយឡានខ្ញុំឃើញ មានច្រើនគ្រឿងណាស់ សុទ្ធតែ៥៧០ ហើយម៉េច ក៏មកពឹងពាក់ប្តីខ្ញុំវិញ? ខ្ញុំអត់យល់ត្រង់ចំណុច ហ្នឹងចឹង ខ្ញុំអត់មានពាក្យអីត្រូវនិយាយទេ សំខាន់ ខ្ញុំទ្រាំនៅផ្ទះហ្នឹងប្រហែលជាប៉ុន្មានថ្ងៃទៀត។ ទេ និយាយរួម គឺក្រដាសធ្លាក់មកដល់ពេលណា គឺខ្ញុំរៀបចំអីវ៉ាន់ចេញពេលហ្នឹង ហើយអីវ៉ាន់ គឺ គាត់ឱ្យមកតែបន្តិចបន្តួចទេ អត់មានត្រូវយក អីច្រើនទេ គាត់ថាគាត់អត់ឱ្យទេ ចឹងខ្ញុំគ្រាន់- តែចង់ថា ខ្ញុំសុំតែទូរទស្សន៍សម្រាប់កូនមើល នេះ ព្រោះអីកូនចូលចិត្តិមើលទូរទស្សន៍ ហើយ ក្បាលឌីស កុននិងវីដេអូហ្នឹង ហើយហ្នឹងម៉ាស៊ីន ត្រជាក់អីហ្នឹង ព្រោះអីយើងចេញទៅ ណាមួយ កូនរៀនផង ណាមួយយើងត្រូវចំណាយលើថ្លៃ ផ្ទះលើអីច្រើន ចឹងបានថា សុំគាត់បានខ្លះៗ តែ មិនទាន់ដឹងថា គាត់ព្រមឬមិនព្រមទេ ព្រោះអី មិនដឹងគាត់ឱ្យបានប៉ុនណាខ្លះទេ។ មើលទៅ កូវ មើលទៅម៉ែក្មេករបស់ខ្ញុំនៅអាមេរិក ជួយ និយាយ ជួយប្រាប់គាត់ផង កូនប្រសាម្នាក់នេះ អត់មានអីត្រូវនិយាយទៀតទេ ហើយប្អូនថ្លៃ ម្នាក់នេះ អត់មានអីត្រូវនិយាយជាមួយគាត់ ទៀតទេ។ កាលម៉ាក់នៅ ម៉ាក់បានផ្តាំហើយ មែនទេថា កុំឱ្យគាត់ទៅលេងល្បែង ឥឡូវហ្នឹង គាត់លេងល្បែង ហើយខ្ញុំអត់មានពាក្យអីត្រូវ និយាយទេ ប្តីដែលឱបនៅនឹងទ្រូង៦ឆ្នាំ ក្រៅ ក្នុង រឿងអីខ្ញុំដឹងទាំងអស់ តែខ្ញុំអត់មានរឿង អីត្រូវនិយាយទៀតទេ តែបើសិនគាត់រករឿង ខ្ញុំខ្លាំង ខ្ញុំនឹងបញ្ចោញទៀត តែបើចំពោះថាខ្ញុំ ចេញទៅលេងល្បែងលេងអី នេះកាមេរ៉ា ហើយ នេះឡានឡិចស៊ិសរបស់ខ្ញុំ ពេលខ្ញុំចេញទៅក៏ ចាប់ខ្ញុំជាប់ដែរ ព្រោះចាប់បាននៅមុខផ្ទះនេះ ខ្ញុំចង់ប្រាប់ថា ២៤ម៉ោងទល់២៤ម៉ោង ខ្ញុំនៅ តែក្នុងផ្ទះនេះទេ សូម្បីតែមុខផ្ទះនេះ ក៏ខ្ញុំអត់ ចេញដែរ បើខ្ញុំត្រូវការទិញអី ខ្ញុំឱ្យអាតូចនេះ អ្នកទៅទិញ ខ្ញុំអត់ចេញទេ តែ១អាទិត្យ ខ្ញុំ ត្រូវចេញម្តង ខ្ញុំត្រូវទៅទិញម្ហូប ដែលគាត់ ថាខ្ញុំយកលុយទៅលេងល្បែង បើអ្នកណាថា អត់ជឿ ឬក៏ថាប្រឌិតឡើងអី បើថាមានពេល សូមមកឆែកកាមេរ៉ាសុវត្ថិភាព នៅបុរីប៉េងហួត ទៅ។ កុំឱ្យយើងចេញទៅ យើងមានពាក្យសម្តីឈ្លោះគ្នា ព្រោះយើងមានកូនស្រី ហើយ កុំមកប្រឌិតអ៊ីចឹង យើងមានកូនស្រី មិនមែនកូន ប្រុសទេ គេស្តាប់មកអត់ល្អទេ។ និយាយរួម ខ្ញុំក៏អត់ចង់ចាកចេញដែរ តែវាហួសហេតុពេក ហួសហេតុរហូតដល់ខ្ញុំ អត់អាចទទួលយកបាន ហើយដូចគាត់ប្រាប់ចឹង ថាឱ្យមកផ្លូវលេខ១២ ផ្ទះលេខ៤៨ហ្នឹង ហើយបើចង់សួរឱ្យច្បាស់ អាចមកបាន តែខ្ញុំអាចចុះពីលើបន្ទប់បានតែថ្ងៃ ហ្នឹងទេ ព្រោះអីខ្លាចគាត់មកទាន់ បើគាត់មក ទាន់នេះ ទម្រាំគាត់ចាក់សោ ទម្រាំគាត់បើក សោខាងក្នុងបាន ខ្ញុំរត់ឡើងលើបន្ទប់បាត់ហើយ ចឹងគាត់អត់មានអីត្រូវវ៉ៃខ្ញុំបានទៀតទេ។ រូបថតការធំៗ គាត់ឱ្យក្មេងយកទៅបោះចោល ធុងសំរាម តែខ្ញុំនឹកឃើញស្តាយ ក៏ទៅយកមក វិញ។ និយាយរួមទៅ ខ្ញុំអត់ចង់ប្តឹងអីទាំងអស់ ព្រោះអីខ្ញុំទ្រាំវាយូរហើយ ព្រោះអីឥឡូវហ្នឹង គឺខ្ញុំឈប់ទ្រាំហើយ គឺខ្ញុំដើរចេញ ដោយមិនមានជម្លោះ មិនមានអីទាំងអស់ ហើយសូមឱ្យគាត់ មានសេចក្តីសុខចុះ ខ្ញុំជឿថា កម្មពៀរមានពិត មែន ហើយខ្ញុំធ្លាប់ឃើញហើយ ហើយខ្ញុំនឹង បង្ហោះសាច់ញាតិរបស់គាត់ម្នាក់ ដែលគេកំពុងតាមរកមុខរឿងជំពាក់លុយគេ ដែលត្រូវជាសាច់ឈាម ចាំមើលបើខ្ញុំឆែកឃើញ ចាំខ្ញុំបង្ហោះ ព្រោះអីលើកមុន ខ្ញុំកឹបទុកម្តងរួចមកហើយ ១ ហ្នឹងដែលខ្ញុំប្រាប់ថា លេង៤ Account ជាមួយ នឹងស្រីស្នេហ៍របស់គេក្រោយ។ ចឹងតែប៉ុណ្ណឹង ទេ ព្រោះអីខ្ញុំខ្លាចគាត់មកវិញទាន់ ចឹងបាន ហើយ ខ្ញុំគ្រាន់តែបញ្ជាក់ការពិតទេ អ្នកណាគេ ចង់សួររឿងរយះជើងចេញខ្លាញ់ម៉េចៗ អញ្ជើញ មើលឃ្លីបវីដេអូហ្នឹងទៅ សូម្បីខោអាវកូនគាត់ នៅរើជជុះបោះចោលខ្ទេចខ្ទី ហើយគាត់ថាខ្ញុំ លេងតែល្បែង នេះកាមេរ៉ាសុវត្ថិភាព ហើយ នេះឡាន ហើយអ្នកណាគេចង់ដឹងខ្លាំង អញ្ជើញ ទៅសួរនៅបុរីប៉េងហួត ចុះ កន្លែងខាងកាមេរ៉ា ឃើញមានរូបភាពខ្ញុំ ចេញពីផ្ទះមួយអាទិត្យ ប៉ុន្មានដង? អត់មានអីទៀតទេ អរគុណ!”។
ដោយឡែកក្រោយពីម្ចាស់គណនីហ្វេសប៊ុក Vuth Achitani បានបង្ហោះសារ និងរូបភាពចោទប្រកាន់ថា ប្តីបានប្រើអំពើហិង្សា និង បណ្តេញនាងចេញពីផ្ទះ កាលពីម្សិលមិញរួចមក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះហុង មករាវុធ ដែលត្រូវជាស្វាមីរបស់ស្ត្រីខាងលើ បានបង្ហោះ សារឆ្លើយតបមួយចំនួន បដិសេធចំពោះការ ចោទប្រកាន់របស់ស្ត្រីជាប្រពន្ធ ដូចជា “មុន នឹងជេរខ្ញុំ សូមបងប្អូនទៅប៉េងហួត បឹងស្នោ សួរពីគ្រួសារបងសិន បងមិនខឹងនឹងអ្នកជេរ បងទេ ផ្ទះបងលេខ៤៨ ផ្លូវលេខ១២ គម្រោង ទី១ ហើយមិនបាច់សុំទោសទេ”, “ចេះតែមាន ជើងដើរជាន់ផើងផ្ការយះជើងខ្លួនឯង ចេះយក មកមួលបង្កាច់គេ ហើយអស់នៅអាក្បាច់នឹង បងប្អូនមិត្តភក្តិក្នុងហេតុ-ការណ៍នេះ គេដឹងច្បាស់ ណាស់ សន្តានមនុស្សបោក”, “ហាសហា ដើរជាន់ អាចម៍ឆ្កែ រយះជើងដែរវ៉ឺយ”, “សាក្សីមានច្រើន ណាស់ កុំប្រឌិតខុសពីការពិត ប្រយ័ត្នរន្ទះបាញ់” “គិតៗទៅ ចង់ល្បីជាងព្រាប សុវត្ថិ ទៀតឥឡូវ ហាស”, “ហុង មករាវុធ ពីមុនងាប់បាត់ហើយ បើចង់លេង លេងឱ្យធំមួយក្តារទៅ ចាំមើល អាណាទៅ អាណានៅ អត់ធ្មត់យូរមកហើយ ល្មមដល់ពេលហើយ ថាមិនចង់លេង fb ទេ”, “ធ្វើជាបងគេ បើមិនដឹងខ្យល់អីទេ កុំនិយាយ មិនដឹងអ្នកណាឈឺជាងអ្នកណា”, “ឈើកោង វល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត”។
ទោះជាយ៉ាងណា ជុំវិញការទម្លាយទំនាស់ ក្នុងគ្រួសារខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺផ្ទាល់ពីភាគីស្វាមី និង ភរិយាខាងលើនេះបានទេ រហូតមកដល់ល្ងាច ថ្ងៃម្សិលមិញនេះ។ ចំណែកការអះអាងពីប្រភព មួយចំនួនដែលថា ការពិតស្ត្រីរងគ្រោះ ដែល ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Vuth Achitani” នោះ ជាអតីតតារាសម្តែងរូបស្រស់សិចស៊ីកែវ សូរិយា (ឈ្មោះដើម កែវ សុភា) នោះ ក៏មិន ដឹងថាជាការពិតមែនឬយ៉ាងណានោះទេ ដោយសារការទាក់ទងទៅសុំការបញ្ជាក់បំភ្លឺ ពីតារា សម្តេងកែវ សូរិយា តាមលេខទូរស័ព្ទ២ខ្សែ ដែលនាងធ្លាប់ប្រើ មិនបានសម្រេចទេ កាលពីម្សិលមិញ។ ប៉ុន្តែយ៉ាងណា យើងរង់ចាំទទួល ការបកស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធទាំងអស់ជានិច្ច៕