Tuesday, May 19, 2026
Homeសង្គម និងជីវិតអាពាហ៍ពិពាហ៍ខុសវ័យឆ្ងាយ ផ្ទុះការវិភាគ វែកញែកអនឡាញ

អាពាហ៍ពិពាហ៍ខុសវ័យឆ្ងាយ ផ្ទុះការវិភាគ វែកញែកអនឡាញ

ភ្នំពេញ ៖ គូស្វាមីភរិយាថ្មោងថ្មី ខុសវ័យឆ្ងាយ ១គូ បានដឹកដៃគ្នាចូលរោងការតាមប្រពៃណី ក្រោមការរៀបចំកម្មវិធីយ៉ាងប្រណិត និងអធិកអធម និងត្រូវធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍ លើកយកមកវិភាគវែកញែកពេញប្រព័ន្ធអនឡាញ បណ្តាញសង្គម បន្ទាប់ពីបានឃើញកូនក្រមុំវ័យក្មេងខ្ចី ដ៏ស្រស់ផូរផង់ រៀបការជាមួយកូនកំលោះ វ័យចំណាស់ ដោយខ្លះសរសើរថា សំណាងនាងណាស់ បានប្តីចាស់ ពូកែថ្នម តែអ្នកខ្លះបង្អាប់ថា ដើម្បីលុយ ប្រថុយយកប្តីចាស់ជាងឪ មើលទៅដូចចៅ និងតា ។

គូស្វាមីខុសវ័យនេះ កូនកំលោះវ័យចំណាស់ មានឈ្មោះ កាយ សុខហៃ ចំណែកកូនក្រមុំ វ័យក្មេង រូបស្រស់ មានឈ្មោះចាប លីតា អាយុ ១៦ឆ្នាំ។ កូនកំលោះក្រមុំ មួយគូនេះ បានរៀបការ តាមប្រពៃណី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា រូបភាពនិងវីដេអូ បង្ហាញពីទិដ្ឋភាពមង្គលការរវាងកូនកំលោះក្រមុំខុសវ័យឆ្ងាយខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ធ្វើការចែករំលែកតៗគ្នា បន្ទាប់ពីត្រូវបានបង្្ហោះក្នុងបណ្តាញសង្គម ហ្វេសប៊ុក និងទិកតុក ដោយខាងសម្អាងការ អ្នកផែងមុខ និងសាច់ញាតិ មិត្តភក្តិរបស់កូនក្រមុំ កូនកំលោះ ។

តាមរយៈរូបភាព និងវីដេអូនោះ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានចាប់អារម្មណ៍ចំពោះរូបសម្រស់កូនក្រមុំ ស្អាតខ្លាំង នៅពេលតែងខ្លួនតាមប្រពៃណីខ្មែរ ខណៈដែលពិធីរៀបអាពាហ៍ពិពាហ៍មួយ យ៉ាងរៀបចំ ឡើងយ៉ាងប្រណិត លម្អដោយផ្កាស្រស់ និងពិធីដ៏អធិកអធម ជាមួយនឹងវត្តមានកូនកំលោះវ័យចំណាស់ ដែលចំណងស្នេហាមួយនេះ ត្រូវបានគេអះអាងថា ផ្តើមពីការស្រលាញ់គ្នាដោយចិត្តនិងចិត្ត ថែមទៀតផង។

ជុំវិញមង្គលការខុសវ័យឆ្ងាយ របស់គូស្វាមីភរិយាមួយគូនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បានចូលទៅបញ្ចេញមតិ (ខម្មិន) វិភាគ វែកញែក យ៉ាងផុលផុស ដោយខ្លះបានរិះគន់ ពេបជ្រាយចំពោះវ័យរបស់កូនកំលោះក្រមុំ ដោយយល់ថា គឺជាអាពាហ៍ពិពាហ៍ដោយការបង្ខំ ឬដោយសារទឹកប្រាក់។ កូនកំលោះចាស់ អាយុ បងឪក្មេក ១ជួរ ប្រៀបនឹងកូនក្រមុំ អាយុ ១៦ឆ្នាំ មើលទៅគូនេះ ដូចតានិងចៅ​ …។

យ៉ាងណា មហាជនជាច្រើន បានបញ្ចេញមតិក្នុងន័យវិជ្ជមាន ដោយគាំទ្រទៅលើការសម្រេចចិត្តរបស់ចាស់ទុំ និងសាមីខ្លួនកូនក្រមុំ ចំពោះអាពាហ៍ពិពាហ៍មួយនេះ។

ក្នុងនោះ មតិអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានលើកឡើងថា “យកទៅក្មួយ លុយយើង ឡានយើង ផ្ទះយើង ប្តីយើង កុំខ្វល់ អាប្រុសក្មេងបែកស្លុយខ្លះ ការហើយ រកស៊ីចិញ្ចឹមវាទៀត ខ្លះទៀត បណ្ណាការឱ្យមិនគ្រប់ ហើយត្រូវជួយរកលុយវាឱ្យគ្រប់លុយការក៏មាន។ អាខ្លះទៀតការហើយ រកស៊ីមិនប្រឹងទេ ប្រឹងតែពួកម៉ាកវា ដើរផឹកស៊ី មានស្រី ចោលប្រពន្ធកូន ទម្រាំវាចេះកែខ្លូន យើងប្រពន្ធ មើលមិនយល់។ ការទៅ បើថ្ងៃក្រោយ មានរឿងអី ចាំគិតទៀត ប្រុសណាក៏ដូចប្រុសណាដែរ គ្មានល្អឥតខ្ចោះទេ តែឱ្យមានទ្រព្យដល់យើងខ្លះ យកទៅ…”។

មតិមួយទៀត លើកឡើងថា “ប្អូនត្រូវចាំថា ប្អូនបានរើសហើយ យ៉ាងណាក៏ត្រូវថែរក្សា ទោះជាការពេញចិត្ត មិនពេញចិត្តក្តី កុំខ្វល់ពាក្យអ្នកដទៃថា ប្តីចាស់ស្មើឪ ស្មើតា ស្រលាញ់លុយមេះ អីអស់ហ្នឹង គេមិនមែនប្អូន គេមិនបាននៅក្នុងរង្វង់គ្រួសារប្អូនទេ មនុស្សយើងមាន សម្ពាយបុណ្យរៀងខ្លួន កុំសើចយំគេ កម្មឥឡូវទៅព្រឹក វិលល្ងាច…”។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ទៀត បានបញ្ចេញជាយោបល់ថា “ឃើញខម្មិនពួកអាគេបាញ់ខ្លះ ហត់មេះ យកប្តីចាស់ក៏ខុស យកប្តីអ្នកមានក៏ខុស យកប្តីចិន ក៏ខុស ម៉េចបម្រុងចង់ឱ្យគេយកពួកអ្ហែងមែន? អាខ្លះចោល ម្សៀតសុទ្ធ ថាគេស្រលាញ់លុយ តែកុំមើលមុខ ពាលសុទ្ធ ចេះស្អីក្រៅពីទើសគេ ឃើញគេស្អាត យកប្តីចាស់…”។

ចំណែកម្ចាស់គណនីបណ្តាញសង្គមម្នាក់ បាននិយាយថា “ថ្លៃទឹកដោះ ១០ម៉ឺនដុល្លារ ជាងអ្នកអើយ! បានតែឱ្យអ្នកថាគេឃើញតើ ថាសុទ្ធតែម៉ែបង្ខំ សុទ្ធតែប្តីចាស់ សមគ្នាបំផុត ការហើយ ឡើងងារជំទាវស្រាប់ បើខ្ញុំ ខ្ញុំក៏យកដែរ…”។

រីឯម្ចាស់គណនីមួយទៀត បានបញ្ចេញមតិថា “កូនចេះស្តាប់បង្គាប់ឪពុកម្តាយ បងប្អូន គឺប្រពៃណាស់ក្មួយ ថ្ងៃមុខ ទៅជាយ៉ាងណាក៏មិនអីដែរ បានក្រាបក្បាលដល់កន្ទេល ជូនឪពុកម្តាយរួចហើយ បើយកក្មេងខ្លះ រកតែលុយសែនឱ្យយើង វាគ្មានផង។ សរសើរគ្នាទៅ ម៉ែឪគេចេះ រកកន្លែងសោយសុខឱ្យកូនគេ អ្នកខ្លះតាមចិត្តកូន ដល់វេទនា បន្ទុកអ្នកណា?…”។

ដោយឡែក ម្ចាស់គណនីមួយទៀត បានលើកឡើងថា “យកចាស់មក ដេកចាយលុយ គ្រាន់បើជាងយកពួកអាក្មេងមក រកស៊ីចញ្ចឹមវាត្រុកៗ លុយបណ្ណាការ មិនដឹងឱ្យគ្រប់អត់ អ្នកខ្លះជួយចេញវាទៀត។ យកប្តីចាស់ ឬក្មេង មិនសំខាន់ អ្វីដែលសំខាន់ គឺមិនមែនយកប្តីគេ ពូគាត់ ចាស់តែសង្ហាចឹងអី ក្មេងៗខ្លះ ចាញ់គាត់ផង…”៕

RELATED ARTICLES