Monday, August 25, 2025
Homeព័ត៌មានជាតិងងឹត​មុខ​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត FOTURNER

ងងឹត​មុខ​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត FOTURNER

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះម៉ូតូ​ងងឹត​មុខ​មួយ​ភាំង​ក៍​ជ្រុល​ទៅបុក​និង​រថយន្ត​សេរី​ទំនើប​ពី​ក្រោយ​ពេញទំហឹង​ បណ្តាលអោយ​រងរបួស​​ខ្លួនឯង​ ហេតុការណ៍នេះកើតឡើង​នៅវេលាម៉ោង​៦និង​៣០នាទី​ព្រលប់​ ថ្ងៃ​ទី​៧​ ខែ​កុម្ភៈ​ឆ្នាំ​២០១៧​ទុលមុខ​និង​ច្រកចូល​ មណ្ឌល​សុខភាព​ស្ទឹងមានជ័យ​ ផ្លូវ​២១៧​សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌ​មានជ័យ​ ។

​តាមសម្តី​អ្នក​ឃើញ​ហេតុ​ការណ៍​បានអោយដឹងថា​ គេ​ឃើញ​រថយន្ត​មួយគ្រឿង​​ម៉ាក​FOTURNERពណ៌ខ្មៅ​ ​ជិះ​គ្នា​៣នាក់​ប្រុស​មួយ​ស្រី​២នាក់​ ជាលក្ខណៈ​គ្រួសារ​ បាន​ធ្វើ​ដំណើរតាម​ផ្លូវ​២១៧​ក្នុង​ទិសដៅ​ពី​លិច​ទៅកើត​ ខណះ​មកដល់​ចំនុចកើតហេតុ​ដោយ​តែ​ផ្លូវ​ស្ទះ​ចរាចរណ៍រថយន្ត​បានបើក​ក្នុងល្បឿន​​យឺត​ៗ​ ស្រប​ពេល​នោះ​ ក៍ស្រាប់តែមាន​បុរស​ម្នាក់​អាយុ​​ជាង​៣០ឆ្នាំ​ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​សេ១០០​ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AN 0473 បានធ្វើ​តាម​ផ្លូវ​២១៧​ក្នុង​ទិសដៅ​ ស្របគ្នា​ក្នុងល្បឿនលឿន​ ក៍ជ្រុលទៅបុក​និង​គូថ​រថយន្ត​ដែល​ជិះជាលក្ខណះ​គ្រួសារ​ចំពីក្រោយ​ចំហៀង​ខាងស្ដាំ​ពេញទំហឹង​ បណ្តាលអោយ​ បើក​ម៉ូតូ​រងរបួស​បែក​ចង្កា​ខាងហូរឈាម​ តែ​មិនបាន​ទៅមន្ទីពេទ្យ​ទេ​ ចំណែក​ម៉ូតូ​រងវៀច​កាងខាងមុខ​និងបែក​ក្បាំង​ខាងស្ដាំ​ ។ ដោយ​ឡែក​រថយន្ត​វិញ​រងកាខូចខាត​ធ្លុះ​កាងខាងក្រោយ​ចំហៀង​ខាងស្ដាំ​ តែអ្នក​ជិះក្នុង​រថយន្ត​អត់​មានរងរបួសនោះទេ​ ។

​​ក្រោយ​ពេល​កើតហេតុ​ ឃើញ​មានសមត្ថ​កិច្ច​មូលដ្ឋាន​បានចុះ​ទៅដល់​រួច​ជួយ​សម្រួល​ចរាចរណ៍​កុំអោយ​មានការ​កកស្ទះ​ ព្រមទាំង​អោយ​ភាគី​ទាំង​សងខាង​ធ្វើ​ការ​សម្របសម្រួល​គ្នា​  នៅ​ពេលនោះ​ដែរ​ខាងរថយន្ត​ដូច​ជាមានចិត្ត​អាណិត​ទៅខាងម៉ូតូ​ ដោយខាងរថយន្ត​​មិនបាន​ទាមទារសំណង​ពីខាងម៉ូតូនោះទេ​ គឺ​គ្រាន់​តែ​អោយ​ខាង​ម៉ូតូ​បង្ក​សុំទោស​ដើម្បី​បញ្ចប់​រឿង​  ពេល​នោះ​បុរស​ជាអ្នក​បើក​ម៉ូតូ​ បង្ករបានដឹង​ខ្លួន​ខុស​ក៏​លើក​ដៃ​សំពះ​សុំ​ទោស​ទៅ​ខាងរថយន្ត​ដើម្បី​បញ្ចប់​រឿងផងដែរ។

​​បុរស​ជាអ្នក​បើកម៉ូតូ​បង្កក៏​​បាននិយាយ​ថា​រូប​គាត់​មិនបាន​ផឹក​ជា​តិស្រវឹង​នោះទេ​ តែដោយ​សារគាត់​ជិះ​មកដល់​ចំនុចកើតហេតុ​ ស្រាប់តែ​រូប​គាត់​ងងឹត​មុខ​មួយ​ភាំង​ក៍​ជ្រុល​ទៅបុក​និង​រថយន្ត​របស់​គេ​តែ​ម្ដង​ទៅ៕

ណន រ៉ាត់

 

RELATED ARTICLES