Tuesday, May 21, 2024
Homeព័ត៌មានអន្តរជាតិHWPL, អំពាវនាវឲមានសន្តិភាព ចំពេលមានភាពតានតឹងកើនឡើង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង

HWPL, អំពាវនាវឲមានសន្តិភាព ចំពេលមានភាពតានតឹងកើនឡើង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង

វប្បធម៌ឋានសួគ៌ សន្តិភាពពិភពលោក ការស្ដារឡើងវិញនៃពន្លឺ (HWPL) ដែលជាអង្គការពាក់ព័ន្ធរបស់អង្គការ សហប្រជាជាតិ ដែលខិតខំលើកកម្ពស់សន្តិភាព តាមរយៈគំនិតផ្តួចផ្តើមដឹកនាំដោយជនស៊ីវិល បានចេញសេច ក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបទៅនឹងជម្លោះដែលកំពុងកើនឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍បានបង្ហាញថា “ជម្លោះដ៏ហឹង្សានាពេលថ្មីៗនេះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងបង្កឱ្យមាន ការព្រួយបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ។ ប្រទេសទាំងពីរដែលមិនមានព្រំដែនរួមគ្នាកំពុងប្រើអាវុធទំនើបៗ ដើម្បីវាយប្រហារគ្នាទៅវិញទៅមក និងសម្លាប់ជីវិតមនុស្ស”។

មួយវិញទៀត “វាបង្ហាញយ៉ាងច្បាស់ថា ជនរងគ្រោះនៃសង្គ្រាមដ៏ធំបំផុតនោះ គឺជាជនស៊ីវិលស្លូតត្រង់។ តើជីវិតដែលបាត់បង់ទៅហើយនោះ អាចយកមកវិញបានដោយរបៀបណា? ហើយតើយើងអាចធ្វើអ្វីបាន ដើម្បីប៉ះប៉ូវនូវការយំសោករបស់កុមារ និងការអស់សង្ឃឹមរបស់យុវជន នៅក្នុងផ្ទះដែលដួលរលំរបស់ពួកគេនោះ?

HWPL គាំទ្រដល់ការអនុម័តច្បាប់អន្តរជាតិដ៏ទូលំទូលាយ ដើម្បីការពារសន្តិភាពសម្រាប់ មនុស្សជំនាន់ក្រោយ និងជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយជម្លោះនេះ។

បើតាមសេចក្តីរាយការណ៍នោះបានប្រាប់ថា អ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធពាក់ព័ន្ធបានបើកការវាយ ប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល កាលពីថ្ងៃទី១៣ ខែមេសា ដោយបានបាញ់បគ្រាប់មីស៊ីល និងបង្ហោះនូវយន្តហោះដែលគ្មានមនុស្សបើករាប់រយគ្រឿង។ សហគមន៍អន្តរជាតិបានសម្តែងការ ព្រួយបារម្ភយ៉ាងខ្លាំង អំពីលទ្ធភាពនៃសង្គ្រាមរវាងប្រទេសទាំងពីរ ដោយហេតុថា ការវាយប្រហារដោយផ្ទាល់ របស់ទីក្រុងតេអេរ៉ង់ ទៅលើអ៊ីស្រាអែល គឺមិនធម្មតានោះទេ។ អ្នកជំនាញបានចង្អុលបង្ហាញថា ការវាយប្រហារនេះ គឺជាការឆ្លើយតបរបស់អ៊ីរ៉ង់ ចំពោះការវាយប្រហារតាមអាកាស កាលពីថ្ងៃទី1 ខែមេសា ទៅលើស្ថានទូតអ៊ីរ៉ង់នៅក្នុង ប្រទេសស៊ីរី ដែលបានសម្លាប់ទីប្រឹក្សាយោធាចំនួន ៧នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ ៣នាក់ផងដែរ។

កាលពីថ្ងៃទី១៨ ខែមេសា បេសកកម្មរបស់អង្គការសហប្រជាជាតិនៃប្រទេសចំនួន ៤៨ រួមមាន សហរដ្ឋអាមេរិក, អូស្ត្រាលី, អូទ្រីស, ក្រូអាត, បារាំង, អាល្លឺម៉ង់, ជប៉ុន, ហូឡង់, មីក្រូនេស៊ី, ប៉ាលូ ប៉ាពួញូហ្គីណេ, កូរ៉េខាងត្បូង, រូម៉ានី, និងអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល។

មន្ត្រី HWPL បាននិយាយថា “HWPL មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការផ្សះផ្សា និងផ្តល់ក្តីសង្ឃឹម សម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់” ។

HWPL គឺជាវប្បធម៌ឋានសួគ៌ សន្តិភាពពិភពលោក ការស្ដារឡើងវិញនៃពន្លឺ (HWPL) ជាអង្គការមិនរកប្រាក់ចំណេញ ដែលឧទ្ទិសដល់ការលើកកម្ពស់សន្តិភាពតាមរយៈសកម្មភាពផ្សេងៗ ដូចជា ការសន្ទនា ការអប់រំ និងការតស៊ូមតិ។ HWPL កំពុងធ្វើការដើម្បីលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការ តាមរយៈបណ្តាញសកលលោក ដែលលាតសន្ធឹងជាង ១៧០ប្រទេស សម្រាប់ពិភពលោក ដែលគ្មានជម្លោះ និងអំពើហិង្សា៕

RELATED ARTICLES