Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទៅផ្សារ ភ្លេចចាក់សោ ចោរលួចកាបូប អស់មាស៣តម្លឹង លុយ១ពាន់ដុល្លារ

ទៅផ្សារ ភ្លេចចាក់សោ ចោរលួចកាបូប អស់មាស៣តម្លឹង លុយ១ពាន់ដុល្លារ

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ បានក្រោកតាំងពីទៀបភ្លឺ ចេញទៅផ្សារ ដើម្បីទិញអីវ៉ាន់យកមកទុកលក់ដូរ តែដោយ សារប្រញាប់ពេក ធ្វេសប្រហែស ចេញទៅដោយភ្លេចចាក់សោផ្ទះ លុះពេលត្រឡប់មកវិញ ទើបដឹងថា មានចោរចូលលួចយកកាបូបលុយបាត់ ដោយក្នុងនោះ មានមាសចំនួន ៣តម្លឹង និងប្រាក់ដុល្លារ ជាង១ពាន់ដុល្លារង ទើបកើតមានការផ្អើលឆោឡោ ប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច។

ករណីនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៤ នៅចំណុចផ្ទះជួលួមួយកន្លែង ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់២នាក់ប្តីប្រពន្ធ បានងើបពីព្រលឹម ចេញទៅផ្សារ ដើម្បីទិញអីវ៉ាន់យកមកលក់ដូរ តែដោយសារប្រញាប់ពេក ធ្វេសប្រហែស ទើបភ្លេចចាក់សោទ្វារ ស្រាប់តែត្រូវជនសង្ស័យមិនស្គាល់មុខ បានចូលទៅលួចយកកាបូបរបស់គាត់ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។

ជនរងគ្រោះបានអះអាងថា នៅក្នុងកាបូបរបស់គាត់នោះ មានមាស ទម្ងន់៣តម្លឹង ព្រមទាំងលុយ ចំនួន១ពាន់ដុល្លារទៀតផង។

ដោយឡែក យោងតាមកាមេរ៉ាសុវត្ថិភាពផ្ទះរបស់ប្រជាពលរដ្ឋក្បែរខាង បានបង្ហាញឱ្យឃើញថា មុនកើតហេតុ មានជនសង្ស័យម្នាក់ បានលបដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ រួចលួចយកកាបូបដៃ បានសម្រេច ហើយក៏គេចចេញទៅបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាម ច្បាប់៕

RELATED ARTICLES