Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួបប៉ូលិស ជិះម៉ូតូរត់ ធ្លាក់ដាវ២ដើម ជាប់ខ្នោះ៣

ជួបប៉ូលិស ជិះម៉ូតូរត់ ធ្លាក់ដាវ២ដើម ជាប់ខ្នោះ៣

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៣នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នានៅពេលយប់ លុះឃើញកម្លាំងសមត្ថកិច្ចកំពុងល្បាត ព្យាយាមជិះរត់គេច តែសំណាងមិនល្អ ដួលម៉ូតូ ធ្លាក់ដាវ២ដើម ព្រមទាំងឧបករណ៍កាច់សោ ម៉ូតូ ១កំប្លេ ទើបចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្ពានអាកាសផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសាំង រ៉ាវី ភេទប្រុស អាយុ៣២ឆ្នាំ។ ទី២-ឈ្មោះហ៊ីម រ៉ាយុទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ និងទី៣-ឈ្មោះវង់ សុឡា ហៅប្រឹម ភេទប្រុស អាយុ៣០ឆ្នាំ។ អ្នកទាំង៣នាក់ ស្នាក់នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងចេញល្បាតការពារ និងបង្ការបទល្មើសក្នុងមូលដ្ឋាន ស្រាប់តែមកដល់ត្រង់ចំណុចខាងលើ ប្រទះឃើញជនសង្ស័យ ចំនួន៣នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក Exciter ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ កំពុងជិះដឹកគ្នា លុះគ្រាន់តែឃើញសមត្ថកិច្ចភ្លាម ជនសង្ស័យបានបន្ថែមល្បឿនបំណងរត់គេច ស្រាប់តែគាប់ជួនម៉ូតូជនសង្ស័យបានរេចង្កូតដួល ទើបសមត្ថកិច្ចចូលទៅឃាត់សាកសួរ ក៏ប្រទះឃើញ មានដាវ២ដើម រួមនិងឧបករណ៍ប្រព្រឹត្តបទល្មើស (កាច់កម៉ូតូ) មួយចំនួន ទើបឈានដល់ការ ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ តែម្តង។

ប្រភពដដែល បន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ១-ម៉ូតូ ១គ្រឿង ម៉ាក Exciter ពណ៌ខ្មៅ គ្មានស្លាកលេខ។ ២-ទូរស័ព្ទដៃ ចំនួន៣គ្រឿង (ម៉ាកសាំសុង ពណ៌ក្រហម ១គ្រឿង ម៉ាកសាំសុង ពណ៌ខៀវ ១គ្រឿង និងម៉ាកណូគាចុចពិល ពណ៌ស ១គ្រឿង)។ ៣-ដាវកែច្នៃ ពណ៌ខ្មៅ ចំនួន២ដើម ក្នុងនោះ ១ដើម ប្រវែង៤៨,៥សង់ទីម៉ែត្រ និង១ដើមទៀត ប្រវែង៦៣សង់ទីម៉ែត្រ។ ៤-ដង្កាប់ពណ៌ខ្មៅកែច្នៃដង ធ្វើជាឧបករណ៍សម្រាប់កាច់កម៉ូតូ ចំនួន១ និង៥-កាបូបស្ពាយពណ៌ខ្មៅ ចំនួន១។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES