Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចោរឆក់ទូរស័ព្ទស្រី រត់គេចមិនរួច ជាប់ខ្នោះ

 ចោរឆក់ទូរស័ព្ទស្រី រត់គេចមិនរួច ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នារីម្នាក់ បានសម្រេច និងព្យាយាមគេចខ្លួន តែត្រូវនារីរងគ្រោះស្រែកចោរ!ៗ ផ្អើលដល់អ្នកដំណើរ និងប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចកំពុងល្បាត ដេញចាប់ក្របួចជាប់ភ្លាមៗ នាំយកទៅចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទដៃនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចមុខ ផ្សាររាត្រី ផ្លូវព្រះស៊ីសុវត្ថិ ភូមិ០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគុយ វង្ស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រា កដ ស្នាក់នៅបន្ទប់ជួល គ្មានលេខ ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វត្តភ្នំ បានធ្វើការបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរ ស័ព្ទដៃ) នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចមុខផ្សាររាត្រី ផ្លូវព្រះស៊ីសុវត្ថិ ភូមិ០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះគុយ វង្ស ព្រមទាំងដកហូតបានវត្ថុតាង ទូរស័ព្ទដៃ ម៉ាក iPhone 14 ពណ៌ស្វាយ (ប្រគល់ជូនជនរងគ្រោះវិញ)។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES