Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្លៀងខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ៦៥ខ្នង

 ភ្លៀងខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ៦៥ខ្នង

ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៣ឃុំ ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ ត្រូវបានភ្លៀងលាយខ្យល់កន្ត្រាក់វាយបោកបក់ បណ្តាលឱ្យរងការខូចខាត ប៉ើងរបើកដំបូលផ្ទះ សរុប៦៥ខ្នង។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា ភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់ បង្កឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋ រងការខូចខាត ចំនួន៣ឃុំ រួមមាន ទី១-ឃុំថ្មពួក (ប៉ះពាល់ចំនួន៥ភូមិ) ភូមិវត្តចាស់ ភូមិថ្មពួក ភូមិកសិណ ភូមិស្វាយ និងភូមិអ្នកតា របើកដំបូលផ្ទះ ចំនួន៤៣ខ្នង ក្នុងនោះធ្ងន់ ១២ខ្នង របើកស័ង្កសី ចំនួន៨០៣សន្លឹក។ ទី២-ឃុំគំរូ (ប៉ះពាល់ចំនួន៤ភូមិ)  ភូមិគំរូ ភូមិអណ្តូងខ្លុង ភូមិផ្សារថ្មី និងភូមិស្វាយជ្រំ របើកដំបូលផ្ទះ ចំនួន១៩ខ្នង ជង្រុកស្រូវ ១ខ្នង រោងគោ ១ខ្នង បន្ទប់ទឹក ១ខ្នង និងរោងដាក់ឡាន ១ខ្នង របើកស័ង្កសី ចំនួន១៦២សន្លឹក និងទី៣-ឃុំបន្ទាយឆ្មារ (ប៉ះពាល់ចំនួន១ភូមិ) ភូមិដងរែក របើកដំ បូលផ្ទះ ចំនួន៣ខ្នង របើកស័ង្កសី ចំនួន ៧៦សន្លឹក។

លោកអធិការបញ្ជាក់ថា សរុបការខូចខាតទាំង៣ឃុំ របើកដំបូលផ្ទះ ចំនួន៦៥ខ្នង ក្នុងនោះធ្ងន់១២ខ្នង និងជង្រុកស្រូវ ១ខ្នង រោងគោ ១ខ្នង រោងដាក់ឡាន ១ខ្នង បន្ទប់ទឹក១ របើកស័ង្កសីសរុបចំនួន ១០៤៣សន្លឹក៕

RELATED ARTICLES