Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានមានកាំភ្លើង បាញ់លេង រដ្ឋមន្ត្រីបណ្តេញចេញពីក្របខ័ណ្ឌ

ទាហានមានកាំភ្លើង បាញ់លេង រដ្ឋមន្ត្រីបណ្តេញចេញពីក្របខ័ណ្ឌ

ភ្នំពេញ ៖ មន្ត្រីយោធា ពាក់ស័ក្តិ៤ ដែលផ្ទុះអាវុធចំនួន ៥គ្រាប់ កាលពីវេលាទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ បន្ទាប់ពីរកឃើញថា ជខ្មាន់កាំភ្លើងនេះ បានបាញ់បោះសេរី ពុំមែនបាញ់ការពារខ្លួននោះឡើយ និងថែមទាំងមានសារធាតុញៀននៅក្នុងខ្លួនទៀតផង។

ខ្មាន់កាំភ្លើង ដែលត្រូវបានក្រសួងការពារជាតិបណ្តេញចេញពីក្របខ័ណ្ឌ មានឈ្មោះ ផាត ផានណូ អត្តលេខ ០៦៩៣០១ មានឋានន្តរស័ក្តិវរសេនីយ៍ត្រី (ស័ក្តិ៤) មានតួនាទីជាជំនួយការនាយកដ្ឋានបញ្ជូនសារ នៃក្រសួងការពារជាតិ។

យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព ដែលបែកធ្លាយ បានបង្ហាញថា នៅថ្ងៃកើតហេតុ លោកវរសេនីយ៍ត្រី ផាត ផានណូ ពុំបានបាញ់ការពារខ្លួននោះទេ គឺធ្វើសកម្មភាពបាញ់បោះសេរី។ ជាមួយគ្នានេះបានសមត្ថកិច្ចរកឃើញថា មានសារធាតុញៀននៅក្នុងខ្លួន និងប្រើប្រាស់អាវុធខុសច្បាប់ថែមទៀត។

ពាក់ព័ន្ធនឹងកំហុសយោធិនរូបនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេច លុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ផងដែរ។

ការសម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីយោធាស័ក្តិ ៤រូបនេះ បានបាញ់ចំនួន៥គ្រាប់ នៅតាមបណ្តោយ ផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ និងរកឃើញថា មានសារធាតុញៀននៅក្នុងខ្លួន ព្រមទាំងប្រើប្រាស់អាវុធខុស ច្បាប់ថែមទៀត។

បន្ទាប់ពីលុបឈ្មោះចេញពីក្របខ័ណ្ឌ នៅរសៀលថ្ងៃទី៤ ខែឧសភានេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនអតីតទាហានអាងមានកាំភ្លើង បាញ់បោះសេរីនេះ ទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

RELATED ARTICLES