Sunday, May 19, 2024
Homeព័ត៌មានជាតិយុវជន២៥នាក់ ជិះកង់១០០០គីឡូ ដើម្បីបរិស្ថាន

យុវជន២៥នាក់ ជិះកង់១០០០គីឡូ ដើម្បីបរិស្ថាន

ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា និងអង្គការសង្គមស៊ីវិល ចំនួន១៣ស្ថាប័ន បានចាប់ផ្តើមប្រារព្ធកម្មវិធីបរិស្ថានពិភពលោក ឆ្នាំ២០២៤ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមមូលបទ “សុខុមាលភាពនៃភពផែនដី គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា”។

 នៅក្នុងអំឡុងពេលនៃការប្រារព្ធទិវាបរិស្ថានពិភពលោក ឆ្នាំនេះ ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជននៅក្នុងប្រទេសកម្ពុជា នឹងមានការរៀបចំសកម្មភាពព្រឹត្តការណ៍ជិះកង់ ការប្រារព្ធយុទ្ធនាការនៅលើបណ្តាញសង្គម ការជួបជុំប្រារព្ធនៅតាមសហគមន៍ ការដាំកូនឈើនិងដើមកោងកាង និងវេទិកាបរិស្ថាន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

“ព្រឹត្តការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន” ដែលមានអ្នកជិះកង់ចំនួន ២៥នាក់ ជិះកង់ក្នុងរយៈចម្ងាយ វែង រហូតដល់ជិត ១០០០គីឡូម៉ែត្រ រយៈពេល២០ថ្ងៃ ដោយចាប់ផ្តើមចេញពីភាគឦសាន ត្រង់ខេត្តរតនគិរី ឆ្ពោះទៅបញ្ចប់នៅភាគនិរតី នៃប្រទេសកម្ពុជា ក្នុងខេត្តកំពត  នឹងផ្តើមជាសកម្មភាពដំបូងនៃការប្រារព្ធទិវាបរិស្ថានពិភពលោក ឆ្នាំ២០២៤។

 ប្រធានសមាគមបណ្តាញយុវជនកម្ពុជា បានបញ្ជាក់ថា គោលបំណងនៃការជិះកង់ ១០០០គីឡូម៉ែត្រ ពីខេត្ត រតនគិរី ដល់ខេត្តកំពត គឺដើម្បីរួមគ្នាលើកកម្ពស់កិច្ចការពារនិងសិទ្ធិបរិស្ថាន ការទប់ស្កាត់បម្រែបម្រួលអា កាសធាតុ និងទទួលបានបរិស្ថានស្អាត សម្រាប់ទាំអស់គ្នា និងដើម្បីមនុស្សជំនាន់ក្រោយ៕

RELATED ARTICLES