Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហាងផឹកស៊ី ភ្លើងឆេះអស់៦ខ្យូស

ហាងផឹកស៊ី ភ្លើងឆេះអស់៦ខ្យូស

ភ្នំពេញ ៖ ខ្យូសផឹកស៊ី នៅក្នុងភោជនីយដ្ឋានមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យខូចខាតអស់ចំនួន ៦ខ្យូស និងត្រូវបានប្រជាពលរដ្ឋក្បែរខាងនាំគ្នាជួបពន្លត់ រហូតដល់រលត់ទៅវិញទាំងស្រុង។ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងលាយនិងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីខ្យូសមួយ ទៅមួយ ភ្លាមៗនោះបានប្រជាពលរដ្ឋ បានយកបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ ប៉ុន្តែមិនអាចគ្រប់គ្រងបាន ដោយសារតែខ្យូស ត្រូវបានអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅយ៉ាងលឿន។

ភ្លាមៗនោះ អាជ្ញាធរមូលដ្ឋាន បានទំនាក់ទំនងទៅនឹងការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យ អង្គភាព៧១១ កងពលតូចលេខ៧០ បានចេញរថយន្តព្រមគ្នា ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

មន្ត្រីជំនាញបានឱ្យដឹងថា ក្នុងហេតុការណ៍នេះ មានផលលំបាកដោយសារតែទីតាំងនៃការឆាបឆេះ មានផ្លូវតូចចង្អៀត ហើយស្ថានភាពនៃការឆាបឆេះ មានការរាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែសំណាងល្អ មិនបណ្តាលឱ្យមានមនុស្សរងរបួស និងរាលដាលដល់ផ្ទះពលរដ្ឋជិតខាងឡើយ។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានឱ្យដឹងថា ក្នុងភោជនីយដ្ឋានខាងលើ គឺមានខ្យូស ចំនួន០៩ និងត្រូវបានឆាបឆេះអស់ចំនួន៦ខ្យូស។ ចំពោះមូលហេតុនោះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

RELATED ARTICLES