Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ទូរស័ព្ទនិស្សិតស្រី រត់មិនរួច ខ្នោះ

ឆក់ទូរស័ព្ទនិស្សិតស្រី រត់មិនរួច ខ្នោះ

ភ្នំពេញ ​៖​ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់និស្សិតស្រីម្នាក់ ដែលកំពុងជិះម៉ូតូតាមដងផ្លូវ បានសម្រេច ហើយព្យាយាមរត់គេចខ្លួន  តែរត់មិនរួច ត្រូវកម្លាំងសមត្ថកិច្ចដេញចាប់ឃាត់ខ្លួនបាន។

 លោកវរសេនីយ៍ឯក​ ស៊ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០២៤ ថាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយ​ពីធ្វើ​សកម្មភាព​ឆក់ទូរស័ព្ទរបស់​និស្សិត​ស្រី​ម្នាក់ ​ដែលកំពុង​ជិះ​ម៉ូតូ​តាមដងផ្លូវ​ បានសម្រេច ​ហើយ​ព្យាយាម​រត់​គេច​ខ្លួន​​។

ប្រភពដដែល បន្តថា ជនសង្ស័យឈ្មោះ មាស ដារ៉ា ហៅអាហុប ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន)​ ត្រូវ​បានឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ៦៤ ផ្លូវលេខ១៦០  ក្រុម២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿង ម៉ាក Iphon 13 Pro Max ពណ៌ស នៅចំណុចមុខផ្ទះលេខ២២ ផ្លូវលេខ២៦១  ភូមិ១៣ ក្រុម៣៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ ចំណែកជនរងគ្រោះ ឈ្មោះ ជូ ប៊រ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ។

វត្ថុតាងចាប់យក ៖​ ម៉ូតូ ០១គ្រឿង ម៉ាក SUZUKI Smash V ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1EI-6982 លេខតួនិងលេខម៉ាស៊ីន 900293 (ជារបស់ជនសង្ស័យ)។​ ទូរស័ព្ទដៃ ១គ្រឿង ម៉ាក Iphon 13 Pro Max ពណ៌ស (ជារបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ)។

ជនសង្ស័យខាងលើ ត្រូវបានកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES