Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រើល្បិចទិញជ្រក់ជើងមាន់ បន្លំលួចលុយជាង១ពាន់ដុល្លារ

ប្រើល្បិចទិញជ្រក់ជើងមាន់ បន្លំលួចលុយជាង១ពាន់ដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានប្រើល្បិចធ្វើជាទិញជ្រក់ជើងមាន់ និងបន្លំលួចកាបូបលុយ របស់អ្នកលក់ បានសម្រេច រួចគេចខ្លួនបាត់ ដោយនាំយកទៅនូវប្រាក់ ជាង១ពាន់ដុល្លារ និងទូរស័ព្ទ I phone 13 pro max មួយគ្រឿង ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវQMI ច្រកចូល ផ្សារឯករាជ្យ២ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាន ឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យ ២នាក់ ជាមនុស្សចាស់ម្នាក់ ក្មេងម្នាក់ ជិះម៉ូតូអត់ស្លាក លេខ ប្រើល្បិចធ្វើជារកទិញជ្រក់ជើងមាន់ លុះអ្នកលក់ច្រកវេចខ្ចប់ហើយ កាន់ដើរយកទៅឱ្យជនសង្ស័យដែលកំពុងអង្គុយលើម៉ូតូ ជាឱកាសឲ្យជនសង្ស័យជាក្មេងម្នាក់ទៀត លបចូលទៅយកកាបូបលុយរបស់ជន រងគ្រោះ បានសម្រេច រួចរត់គេចខ្លួនបាត់។ ចំណែកជនសង្ស័យម្នាក់ទៀត ក៏ជិះម៉ូតូគេចបាត់ភ្លាមៗដែរ ។ក្រោយពីដឹងថាបាត់កាបូបលុយ អស់ជាង ១ពាន់ដុល្លារ និងទូរស័ព្ទ I phone 13 pro max មួយគ្រឿង ផ្អើលឆោឡោ ឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ទើបដឹងថា ជនសង្ស័យគ្នា ២នាក់ ម្នាក់ប្រើល្បិចទិញជ្រក់ជើងមាន់ ម្នាក់បន្លំ ចូលលួចកាបូបលុយ ។

 ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ តាមឃាត់ខ្លួនជនសង្ស័យ ៕

RELATED ARTICLES