Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រហិតចម្រុះខូចគុណភាព ជិត៩តោន មន្ត្រីជំនាញចាប់ដុតចោល

ប្រហិតចម្រុះខូចគុណភាព ជិត៩តោន មន្ត្រីជំនាញចាប់ដុតចោល

ភ្នំពេញ ៖ ប្រហិតចម្រុះ ចំនួន៨០កេស និង១៦២បាវ ស្មើនឹង ៨៦២០គីឡូក្រាម ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ (គយចល័តតំបន់១) ចាប់ឃាត់ទុក យកមករក្សាទុកនៅមណ្ឌលឃ្លាំងគយ ក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយឈ្មួញលួចនាំចូលដឹកតាមរថយន្តស៊ាំយ៉ុងចំនួន២គ្រឿង។

យោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាខា ក.ប.ប. រាជធានីភ្នំពេញ ដោយមានការស្នើសុំកិច្ចសហការពីមន្ត្រីជំនាញគយចល័តតំបន់១ ប្រចាំរាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យលើទំនិញប្រហិតចម្រុះ (ហតដក់ ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រ ហិតសាច់មាន់ ប្រហិតតង្កៀបក្តាម) ចំនួន៨០កេស និង១៦២បាវ ស្មើនឹង ៨៦២០គីឡូក្រាម ត្រូវបានមន្ត្រីនៃអគ្គ នាយកដ្ឋានគយនិងរដ្ឋាករ (គយចល័តតំបន់១) ឃាត់ទុក ហើយយកមករក្សាទុកនៅមណ្ឌលឃ្លាំងគយ ភូមិ សាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីឈ្មួញលួចនាំចូល ដឹកតាមរថយន្តសាំងយ៉ុង ចំនួន២គ្រឿង។មន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផល ដូចខាងក្រោម ៖

– បានរកឃើញទំនិញប្រហិតចម្រុះទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិអំពើមិនសុចរិតក្នុងធុរកិច្ច) លួចបន្លំនាំចូលដោយពុំមានឯកសារ ដើម្បីបំពេញភាពអនុលោម និងគ្មានប្រភពច្បាស់លាស់ ដឹកតាមរថយន្តសាំងយ៉ុង ចំនួន ២គ្រឿង។

– ការវេចខ្ចប់ (ច្រកដាក់ក្នុងបាវ) និងដឹកជញ្ជូនពុំត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) ដែលនាំឱ្យទំនិញប្រហិតទាំងនោះប្រែប្រួល ខូចគុណភាព ។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ មន្ត្រីជំនាញទាំង២ស្ថាប័ន បានសម្រេចធ្វើការដកហូតយកទៅបំផ្លាញចោល តាមនីតិវិធី នូវទំនិញប្រហិតចម្រុះទាំងនោះ ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ៕

RELATED ARTICLES