Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបការជួញដូរគ្រឿងញៀន ចាប់ខ្លួន១២នាក់

 បង្ក្រាបការជួញដូរគ្រឿងញៀន ចាប់ខ្លួន១២នាក់

ខេត្តឧត្តរមានជ័យ ៖ មុខសញ្ញាចែកចាយនិងជួញដូរគ្រឿងញៀន ដ៏សកម្ម មានប្រុសស្រី ១២នាក់ ចំនួន២ទីតាំងផ្សេងគ្នា ក្នុងនោះសមត្ថកិច្ច ដកហូតបានថ្នាំញៀន ១១កញ្ចប់តូច និង ១កញ្ចប់ធំ រួមជាមួយនិងអាវុធកែច្នៃ ១ដើម ដែលកិច្ចប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។

នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១និង១០នាទី ឈានចូលថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៤ លោកវរ សេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្វាយ ប៉ុស្តិ៍ត្រពាំងប្រាសាទ និងប៉ុស្តិ៍រដ្ឋបាលឃុំផ្អាវ បានចុះបង្ក្រាបករណីចែកចាយ ជូញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំនួន០១(មួយ)ករណី ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់(ប្តីប្រពន្ធ) ១-ឈ្មោះមឿង ធឿន ហៅ ម៉ាក់ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ជាមុខសញ្ញាដ៏សកម្ម។ ២-ឈ្មោះណេន ចន្ធូ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិអូរស្វាយ ។

វត្ថុតាងដកហូតបាន រួមមាន ៖ ១-ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (Ice) ចំនួន១១កញ្ចប់តូច និង០១កញ្ចប់ធំ។ ២-ដបសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០១។ ៣-ទូរស័ព្ទដៃ ចំនួន០៣គ្រឿង។ ៤-ម៉ូតូហុងដា ឌ្រីម សេ១០០ ស៊េរីឆ្នាំ២០០១ ចំនួន០១គ្រឿង។ ៥-ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន មួយចំនួន។

គួររំលឹកថា បន្ទាប់ពីស្រង់ចម្លើយបានពីឈ្មោះមឿង ធឿន សារភាពថាគ្រឿងញៀន ដែលខ្លួនបានទិញពីឈ្មោះមឿង ធឿន យកមកចែកចាយបន្ត បានទិញពីឈ្មោះ ម៉ាត់ កផ្លី រួចមក នៅវេលាម៉ោង១៥និង៥៦នាទី កម្លាំងជំនាញនិងប៉ុស្តិ៍ បានចុះទៅបង្ក្រាបទីតាំងមួយកន្លែងបន្តទៀត ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ដោយបានធ្វើការឃាត់ខ្លួនបានមនុស្សចំនួន០៧នាក់ រួមមាន ៖ ១-ឈ្មោះ រិន សោភ័ណ្ឌ ភេទស្រី អាយុ៣៤ឆ្នាំ ម្ចាស់ផ្ទះនិងម្ចាស់ទីតាំង ជាប្រពន្ធឈ្មោះ ម៉ាត់ កផ្លី ដែលជាមុខសញ្ញចែកចាយ ជូញដូរគ្រឿងញៀនដ៏សកម្ម (គេចខ្លួន)។ ២-ឈ្មោះ សយ សុភភ្ភ្រ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ (តេស្តវិជ្ជមានសារធាតុញៀន)។ ៣-ឈ្មោះ យ៉ា ស៊ី ភេទ អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ (តេស្តវិជ្ជមានសារធាតុញៀន)។ ៤-ឈ្មោះជា ធារិត ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅត្រពាំងប្រាសាទ (តេស្តវិជ្ជមានសារធាតុឋញៀន)។ ៥-ចេង ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ (តេស្តវិជ្ជមានប្រើប្រាស់នូវសារធាតុញៀន)។ ៦/ឈ្មោះ ប៉ុង ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ (តេស្តវិជ្ជមានសារធាតុញៀន)។ ៧-ឈ្មោះអោម ម៉ៅ ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ (តេស្តវិជ្ជមានសារធាតុញៀន)។

ចំពោះ:វត្ថុតាងដកហូត រួមមាន ៖ ១-ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (Ice) ចំនួន០១កញ្ចប់តូច។ ២-ម៉ូតូ ចំនួន០៣គ្រឿង ។ ៣-សម្ភារ:ប្រើប្រាស់គ្រឿងញៀន មួយចំនួន។ ៤-កាំភ្លើងកែច្នៃចំនួន០១ដើម។

 តាមរបាយការណ៏របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងប្រត្តិបត្តិការទាំងពីរទីតាំង ជាលទ្ធផលដកហូតបាន ៖ ១-ថ្នាំញៀន មេតំហ្វេតាមី (ice) សរុបចំនួន១២កញ្ចប់តូច និង០១កញ្ចប់ធំ។ ២-ឃាត់ខ្លួនជនសង្ស័យ បានចំនួន០៩នាក់ស្រី ចំនួន០២នាក់។ ៣-ម៉ូតូ ចំនួន០៤គ្រឿង។ ៤-ទួរស័ព្ទដៃ ចំនួន០៧គ្រឿង។ ៥-សម្ភារ:ប្រើប្រាស់គ្រឿង ញៀន មួយចំនួន។

ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាន បានរៀបកសាងចំសំណុំរឿង បញ្ជូនទៅការិ យាល័យជំនាញខេត្ត អនុវត្តនីតិវិធីបន្តទៅកាន់សាលាដំបូង ចាត់ការតាមផ្លូវច្បាប៕

RELATED ARTICLES