Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះផ្ទះខ្មែរអ៊ិស្លាម

ទុស្សេខ្សែភ្លើង ឆេះផ្ទះខ្មែរអ៊ិស្លាម

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១០និង១០ នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ ២៩២ ផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់។

សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ផ្ទះ មានឈ្មោះ សុះ សារុះ ភេទស្រី អាយុ ៧៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរនៅផ្ទះ។ ចំណែកមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ក្នុងហេតុការណ៍នេះ បានឆាបឆេះផ្ទះប្រភេទសំណង់ឈើលើ ថ្មក្រោម ទំហំ ០៦ម៉ែត្រx១១ម៉ែត្រ និងខូចខាតសម្ភារៈប្រើប្រាស់អស់ទាំងស្រុង ហើយឆេះរាលដាលដល់ផ្ទះឈើ ចំនួន ០១ខ្នងទៀត អស់ទាំងស្រុង រួមទាំងម៉ូតូ ម៉ាកស៊ុយស៊ូគី Viva ពណ៌ខ្មៅចំនួន ០១គ្រឿង ផ្លាកលេខភ្នំពេញ 1AW-6129 និងឆេះរោលដល់ជញ្ជាំងផ្ទះវីឡា ខូចខាត ២០% និងឆេះរោលដល់ជញ្ជាំងផ្ទះថ្ម ខូចខាត ១០% ។

ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យ ចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១ឡាន ស្មើនឹង ៤៤ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ពីខាង បុរីវិមានភ្នំពេញ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប,  រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរហ្គេនស្បឺក ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប ហើយភ្លើងបានរលត់ទាំងស្រុង នៅម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃដដែល ៕

RELATED ARTICLES