Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដើមក្ងោករលំ សង្កត់ឡាននិងម៉ូតូកង់បី

ដើមក្ងោករលំ សង្កត់ឡាននិងម៉ូតូកង់បី

ភ្នំពេញ ៖ ដើមក្ងោក ១ដើម នៅសុខៗបានរលំសង្កត់ម៉ូតូកង់បី និងរថយន្ត បណ្តាលឲ្យខូចខាត តែមិនបង្កឲ្យមនុស្សរងរបួសទេ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០២និង២០នាទី នៅចំណុចខុនដូ ថាមស្វែរ តាមបណ្តោយផ្លូវលេខ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីអ្នករត់ម៉ូតូកង់បីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកបរកង់បី តាម បណ្តោយផ្លូវ៣១៧ ក្នុងទិសដៅពីកើត ទៅលិច ក្នុងគោលបំណងដើម្បីទៅយកភ្ញៀវ ខណៈមកដល់ចំណុចខុនដូ ថាមស្វែរ ស្រាប់តែដើមក្ងោក មួយដើម បានរលំសង្កត់ពីលើកង់បីរបស់គាត់ តែសំណាងល្អ ដោយសារតែមានរថយន្តមួយគ្រឿង ម៉ាកធុនដ្រា ពណ៌ខ្មៅ ដែលចតជាប់នឹងដើមឈើដែលដួលរលំនោះ ជួយទ្រ ទើបបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសឡើយ ។

ក្រោយកើតហេតុ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅមន្ទីរសាធារ ណការ ដើម្បីចុះមកកាត់ដើមនិងមែកឈើ យកចេញពីផ្លូវ កុំឲ្យមានការកកស្ទះចរាចរណ៍ ៕

RELATED ARTICLES