Friday, May 17, 2024
Homeព័ត៌មានអន្តរជាតិទឹកជំនន់ វាយប្រហារប្រទេសកេនយ៉ា ស្លាប់មនុស្ស១២០នាក់

ទឹកជំនន់ វាយប្រហារប្រទេសកេនយ៉ា ស្លាប់មនុស្ស១២០នាក់

ប្រទេសកេនយ៉ា ៖ ប្រទេសកេនយ៉ា មានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស ថ្មីៗនេះ បណ្តាលឲ្យទំនប់វារីអគ្គិសនីមួយ បានបាក់ ហើយទឹកបានហៀរចូលទីក្រុង។ យ៉ាងហោចណាស់មនុស្សចំនួន ១២០នាក់ ត្រូវបានរកឃើញថា បានស្លាប់ និងជាច្រើននាក់ទៀត កំពុងបាត់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានរាយការណ៍ថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ការបាក់ទំនប់ បានកើតឡើង នៅក្នុងទីក្រុងមួយ ភាគខាងជើងនៃទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា យ៉ាងហោចណាស់មនុស្សស្លាប់និងបាត់ខ្លួនច្រើននាក់។ ឧបទ្ទវហេតុនេះ កើតឡើងបន្ទាប់ពីប្រទេសកេនយ៉ា បន្តមានភ្លៀងធ្លាក់ខ្លាំង នៅទូទាំងប្រទេស កម្រិតទឹកក្នុងទន្លេ ជាច្រើន បានហក់ឡើងឆាប់រហ័ស បណ្តាលឱ្យមានទឹកជំនន់ខ្ពស់ភ្លាមៗ។

លោកស្តេហ្វិន គីរុយ ( Stephen Kirui) ស្នងការប៉ូលិស របាយការណ៍ស្តីពីការរកឃើញសាកសពចំនួន ៤៥ នាក់ ពីគំនរបាក់បែក និងការរអិលបាក់ដី។ ចំណែកប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ នៅតែកំពុងដំណើរ ការនៅក្នុងទីប្រជុំជន Mai Mahiu ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីទីក្រុងណៃរ៉ូប៊ី។ លោកបាននិ យាយថា ប្រហែល ៦០គីឡូម៉ែត្រ ទៅភាគខាងជើង ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ បានកើនឡើងដល់ជាង ១២០នាក់ ហើយមនុស្សជាច្រើនទៀតនៅតែកប់នៅក្រោមភក់ រថយន្តជាច្រើនត្រូវបានលិចនៅក្រោមទឹក។សមាគមកាកបាទក្រហមកេនយ៉ា បាននិយាយថា ទឹកជំនន់ បានកើតឡើងបន្ទាប់ពីទឹកទន្លេនៅក្បែរនោះ បានហូរហៀរច្រាំងទន្លេ។ អ្នកភូមិនៅភូមិ Kamushiri មនុស្សរាប់សិបនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីទឹកជំនន់ភ្លាមៗ។

អាជ្ញាធរកេនយ៉ា កំពុងដោះស្រាយបញ្ហាចលាចលនៃគ្រោះធម្មជាតិនេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រ ហារអាហ្វ្រិកខាងកើត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នេះគឺដោយសារតែឥទ្ធិពលព្យុះអែលនីណូ (El Niño) នេះធ្វើឱ្យទឹកភ្លៀងតាមរដូវ កាន់តែធ្ងន់ធ្ងរ។ ទឹកជំនន់ បានបំផ្លាញផ្លូវថ្នល់ និងស្ពាន ទូទាំងប្រទេស។ អាជ្ញាធរអា កាសយានដ្ឋានកេនយ៉ា បាននិយាយថាផ្លូវមួយ នៅអាកាសយានដ្ឋានអន្តរជាតិ ណៃរ៉ូប៊ី ត្រូវបានទឹកជន់លិច ប៉ុន្តែជើងហោះហើរ បានដំណើរការជាធម្មតា៕

RELATED ARTICLES