Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូយកលុយទៅសងគេ ចោរឆក់កាបូបបាត់

ជិះម៉ូតូយកលុយទៅសងគេ ចោរឆក់កាបូបបាត់

ខេត្តព្រៃវែង ៖ នារីម្នាក់ ជិះម៉ូតូស្ពាយកាបូប​យកលុយទៅសងគេ ត្រូវក្រុមចោរឆក់កាបូបយកទៅបាត់ បណ្តាលនារីរងគ្រោះដួលម៉ូតូ រងរបួសធ្ងន់។ ចំណែកក្រុមចោរឆក់ បានយកកាបូបរបស់ជនរងគ្រោះ រត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី២៦មេសា នៅលើកំណាត់ផ្លូវជាតិលេខ១១ ត្រង់ចំណុចមុខរោងម៉ាស៊ីនកិនស្រូវ គុយណេង ស្ថិតនៅភូមិពោធិ៍ចិនដាំ ឃុំស្វាយអន្ទ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ជនរងគ្រោះ មានឈ្មោះ ឆាង វណ្ណា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិរកាខ្សុក ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ចំណែកក្រុមចោរ មានគ្នាចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង មិនស្គាល់ម៉ាក បានរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពរួច។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ យកលុយទៅសងគេ នៅផ្សារស្វាយអន្ទរ តែពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង តាមមកពីក្រោយ ហើយបានឆក់កាបូបដែលជនរងគ្រោះកំពុងស្ពាយ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ បោកក្បាលនឹងថ្នល់ និងដាច់រយះក្បាលជង្គង់ខាងស្ដាំ ហើយក្រុមចោរ យកបានកាបូបជនរងគ្រោះ រត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

តាមសម្តីជនរងគ្រោះ ទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន លុយ ចំនួន២៣លានរៀល និងបន្តោងខ្សែកប្លាទីន ទម្ងន់ ០៣ជី៕

RELATED ARTICLES