Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនធាក់ម៉ែ៣ជើង សន្លប់ស្តូក ខឹងផឹកស្រវឹង ម៉ែជេរ

កូនធាក់ម៉ែ៣ជើង សន្លប់ស្តូក ខឹងផឹកស្រវឹង ម៉ែជេរ

ខេត្តស្វាយរៀង : ជនសង្ស័យម្នាក់ ខណៈផឹកស្រាស្រវឹង ខឹងម្ដាយបង្កើតជេរស្ដីបន្តិចបន្តួច បានប្រើហិង្សា ធាក់ម្តាយ៣ជើង រហូតដល់សន្លប់ស្តូក ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅចាត់ការតាមច្បាប់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិអង្គតាមោក ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមប្រភពសមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ សន ចិនថៃ  អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិអង្គតាមោក ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកស្ត្រីរងគ្រោះជាម្ដាយ មានឈ្មោះ តូច សាវ៉ុន អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិជាមួយគ្នា។

តាមប្រភពអ្នកភូមិ បានឲ្យដឹងថា មុនកើតហេតុ បុរសជាកូន បានផឹកស្រាស្រវឹងជោក ក្រោយមកស្ត្រីជាម្ដាយឃើញសភាពកូនស្រវឹងបែបនេះ ក៏បានជេរស្ដីបន្ទោសបន្តិចបន្តួច ស្រាប់តែកូនប្រុសនោះខឹងច្រឡោត បានលោតធាក់ម្ដាយ មួយជើង ចំកណ្ដាលទ្រូង បណ្កាលឱ្យដួលទៅលើដី រួចហើយបានធាក់ចំនួនពីរជើងបន្ថែមទៀត ត្រូវចំកណ្ដាលទ្រូង បណ្ដាលឱ្យស្ត្រីរងគ្រោះជាម្តាយ សន្លប់ស្តូក បង្កការភ្ញាក់ផ្អើលតែម្ដង។

ជនសង្ស័យខាងលើ ត្រូវបានសមត្តកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES