Thursday, May 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូបុ...ក...ឆ្កែ ប្តីរបួ...សធ្ង...ន់ ប្រពន្ធស្លា...ប់

ជិះម៉ូតូបុ…ក…ឆ្កែ ប្តីរបួ…សធ្ង…ន់ ប្រពន្ធស្លា…ប់

ខេត្តសៀមរាប ៖ ប្តីប្រពន្ធ ២នាក់ ជិះម៉ូតូដឹកគ្នាតាមផ្លូវ ស្រាប់តែមានសត្វឆ្កែ ១ក្បាល រត់កាត់ផ្លូវ ធ្វើឱ្យជ្រុលបុកពេញទំហឹង បណ្តាលឱ្យដួលម៉ូត បោកទៅលើផ្លូវ បុរសជាប្តី  រងរបួសធ្ងន់ ចំណែកស្ត្រីជាប្រពន្ធ បានស្លាប់នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិលេខ២៦៨ ស្ថិតក្នុងភូមិព្រៃល្ងៀង ឃុំស្នួល ស្រុកក្រឡាញ់។

ស្ត្រីរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះយិន វិន  អាយុ៤៣ឆ្នាំ។ ចំណែកបុរសជាប្តី ដែលរងរបួសធ្ងន់ មានឈ្មោះស្រឿន សាឡាវ ភេទប្រុស អាយុ៤១ឆ្នាំ។ ប្តីប្រពន្ធទាំងពីរ មានលំនៅ ភូមិធាស្នា ឃុំស្នួល ស្រុកក្រឡាញ់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ២នាក់ប្តីប្រពន្ធខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-7379 បើកបរក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ មានសត្វឆ្កែ ១ក្បាល បានបោលកាត់ផ្លូវ ធ្វើឱ្យជនរងគ្រោះគេចចង្កូតម៉ូតូមិនទាន់ ក៏ជ្រុលបុកពេញទំហឹង និងដួលម៉ូតូបោកទៅនឹងថ្នល់ បណ្តាលឱ្យបរុសជាប្តី ដែលជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ ចំណែកស្ត្រីជាប្រពន្ធ បានស្លាប់។

ក្រោយកើតហេតុ ជនរងគ្រោះជាប្តីដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ចំណែកសព ស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES