Wednesday, May 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឪប្រើកូនយកថ្នាំញៀនទៅលក់ ប៉ូលិសចាប់ 

ឪប្រើកូនយកថ្នាំញៀនទៅលក់ ប៉ូលិសចាប់ 

ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន៤នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ កំពុងតែជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំងអស់ មានចំនួន៦នាក់ (ឃាត់៤នាក់ រត់គេច២នាក់) រួមមាន ទី១-ឈ្មោះទូ ជីវន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនេសាទ មានលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ (ឃាត់ខ្លួន)។ ទី២-ឈ្មោះជា ពីន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះឡាច តុលា ហៅអ៊ូក ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនេសាទ មានលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ (ឃាត់ខ្លួន)។ ទី៤-ឈ្មោះវឿន រតនៈ ហៅអូន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនេសាទ មានលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ (ឃាត់ខ្លួន)។ ទី៥-ឈ្មោះទូ ប្រិយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនេសាទ មានលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ (គេចខ្លួន) និងទី៦-ឈ្មោះលី សុខហេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងភ្លើង មានលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ (គេចខ្លួន)។

ចំណែកវត្ថុតាងចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន៣ (តូច២ មធ្យម១) សម្ភារៈប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀន មួយចំនួន ដាវកែច្នៃ ១ដើម និងកាំបិតផ្គាក់ដងដែក ១ដើម។ប្រភពដដែល បន្តថា មុនឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ សហការជាមួយកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំគគីរធំ ពេលមកដល់ចំនុចកើតហេតុ បានឃើញជនសង្ស័យចំនួន ២នាក់ (ឈ្មោះទូ ជីវន្ត័ និងឈ្មោះលី សុខហេង) កំពុងឈប់ម៉ូតូនៅតាមផ្លូវជាតិលេខ១ ចំណុចវត្តពោធ្យារាម ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច្ច បានហៅជនសង្ស័យទាំង២នាក់ ឱ្យឈប់ ដើម្បីសាកសួរ ស្រាប់តែភ្លាមនោះ ឈ្មោះលី សុខហេង  បានជិះម៉ូតូគេចខ្លួនបាត់។ ចំណែកឈ្មោះទូ ជីវ័ន្ត ត្រូវសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ហើយឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ម៉ាទឹកកក ចំនួន១កញ្ចប់តូច កាន់ជាប់នៅដៃ រួចកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកប៉ុស្តិ៍គគីរធំ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះទូ ជីវ័ន្ត បានសារភាពថា ថ្នាំញៀន (ម៉ាទឹកកក) ចំនួន១កញ្ចប់តូចនេះ ជារបស់ពួកខ្លួនប្រាកដមែន ដោយឪពុករបស់ខ្លួនឈ្មោះទូ ប្រិយ បានប្រើយកទៅលក់ឱ្យគេ។

ក្រោយបានចម្លើយសារភាពរបស់ឈ្មោះទូ ជីវន្ត័ កម្លាំងប៉ុស្តិ៍គគីរធំ បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានចុះទៅដល់រោងស្នាក់នៅយាមត្រី របស់ឈ្មោះទូ ប្រិយ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ហើយបានធ្វើកាឃាត់ខ្លួនបានជនសង្ស័យ បានចំនួន៣នាក់ថែមទៀត (១-ឈ្មោះជា ពីន ២-ឈ្មោះឡាច តុលា ហៅអ៊ូក ៣-ឈ្មោះវឿន រតនៈ ហៅអូន) និងធ្វើការដកហូតបានថ្នាំញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់ (តូច១ មធ្យម១) និងសម្ភារៈវេចខ្ចប់ ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ ចំណែកឈ្មោះ ទូ ប្រិយ បានរត់គេចខ្លួន ចូលក្នុងព្រៃបាត់។ រួចសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទាំង៣នាក់ រួមនិងវត្ថុតាង យកមកប៉ុស្តិ៍គគីរធំ ដើម្បីសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតបាន ពិតជារបស់ពួកខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីឈ្មោះលី សុខហេង តម្លៃ៥០ម៉ឺនរៀល ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗ ទុកលក់បន្ត និងប្រើប្រាស់ខ្លួនឯងផង។ ហើយកន្លងមកឈ្មោះជា ពីន ភេទប្រុស ធ្លាប់ទិញថ្នាំ ញៀនពីឈ្មោះលី សុខហេង បានចំនួន៦០ដងមកហើយ ដោយទិញក្នុងម្តងៗ ៥ម៉ឺនរៀល ទៅ ១០ម៉ឺនរៀល។ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES