Monday, April 29, 2024
Homeព័ត៌មានអន្តរជាតិស្រីស្អាតថៃ ទៅធ្វើការខុសច្បាប់ ប៉ូលិសម៉ាឡេស៊ី ចាប់ខ្លួន

ស្រីស្អាតថៃ ទៅធ្វើការខុសច្បាប់ ប៉ូលិសម៉ាឡេស៊ី ចាប់ខ្លួន

ថៃ-ម៉ាឡេស៊ី ៖ ស្រីស្អាតជនជាតិថៃ ម្នាក់ ត្រូវបានប៉ូលិសម៉ាឡេស៊ី ចាប់ខ្លួន បន្ទាប់ពីបានឆ្លងដែនដោយខុសច្បាប់ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយគ្មានប័ណ្ណការងារ។

តាមប្រភពបណ្តាញព័ត៌មានថៃ បានឲ្យដឹងថា ការិយាល័យអន្តោប្រវេសន៍ ណារ៉ាធីវ៉ាត់ សម្របសម្រួលជាមួយអគ្គកុងស៊ុលទីក្រុង កូតា បារូ (Kota Bharu) ករណីនារីជនជាតិថៃ ម្នាក់ ឈ្មោះ ណង ខែ មកពីស្រុកដានសៃ ប្រទេសថៃ ត្រូវបានប៉ូលិសម៉ាឡេស៊ី ចាប់ខ្លួន ដោយសារតែបំពានច្បាប់ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយគ្មានប័ណ្ណការងារ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មានការវិវត្តលើករណី នារីជនជាតិថៃម្នាក់ ឈ្មោះណង ខែ អាយុ ២៦ឆ្នាំ រស់នៅស្រុកដានសៃ បានបាត់ខ្លួនពេលធ្វើដំណើរទៅធ្វើការនៅប្រទេម៉ាឡេស៊ី ហើយអ្នកផ្ទះមិនអាចទាក់ទងបាន ក៏បានសម្របសម្រួលសុំជំនួយពីអាជ្ញាធរ។

តាមការស្រាវជ្រាវ បានឲ្យដឹងថា នារីខាងលើ បានចូលប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ២និង២២នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយធ្វើដំណើរតែម្នាក់ឯង ស្លៀកពាក់អាវក្រហម ហើយបានជិះម៉ូតូឌុប ទៅច្រកព្រំដែន ក្នុងក្រុងរ៉ានទូប៉ានយ៉ាង (Rantupanyang) រដ្ឋ កេឡានតាន (Kelantan) ប្រទេសម៉ាឡេស៊ី ដើម្បីរកការងារធ្វើ តែក្រោយមកក៏មានដំណឹងថា បានបាត់ខ្លួន ដោយអ្នកផ្ទះ មិនអាចទាក់ទងបាន។

ដោយក្តីបារម្ភ សមត្ថកិច្ចអន្តោប្រវេសន៍ខេត្តណារ៉ាធីវ៉ាត់ បានទាក់ទងជាមួយមន្ត្រីអគ្គកុងស៊ុលនៅកូតាបារូ ប្រ ទេសម៉ាឡេស៊ី រហូតបានដឹងថា ណង ខែ ត្រូវបានប៉ូលិសម៉ាឡេស៊ី ចាប់ខ្លួនបន្ទាប់ពីធ្វើដំណើរទៅធ្វើការនៅភោជនីយដ្ឋានមួយក្នុងប្រទេសម៉ាឡេស៊ី ដោយមិនមានប័ណ្ណការងារ ឬលិខិតអនុញ្ញាតការងារ។

ក្រោយពីត្រូវបានចាប់ខ្លួន មុនពេលចាប់ខ្លួនមកឃុំខ្លួន ណង ខែ បានប្រើទូរស័ព្ទទាក់ទងទៅ សុំជំនួយពីម្ចាស់ ភោជនីយដ្ឋាន ដើម្បីជូនដំណឹងដល់អ្នកផ្ទះថា នាងត្រូវបានចាប់ខ្លួន។ ក្រោយមក ប៉ូលិសម៉ាឡេស៊ី បានដកហូតទូរស័ព្ទដៃ ធ្វើឱ្យមិនអាចទាក់ទងនរណាម្នាក់បាន។

តាមប្រភពចុងក្រោយ បានឲ្យដឹងថា នារីជនជាតិថៃ ឈ្មោះ ណង ខែ ត្រូវបានបញ្ជូនទៅឃុំខ្លួនដោយប៉ូលិស នៅរដ្ឋប៉ាហាង (Pahang)  ប្រទេសម៉ាឡេស៊ី ហើយអាជ្ញាធរថៃ កំពុងទាក់ទងអាជ្ញាធរម៉ាឡេស៊ី តាមរយះស្ថាន ទូតថៃ ប្រចាំទីក្រុងកូឡាឡាំពួរ ដើម្បីសម្របសម្រួលបញ្ជូននាងមកស្រុកវិញ៕

RELATED ARTICLES