Tuesday, May 21, 2024
Homeនយោបាយសម្តេចហ៊ុន សែន ព្រមាន​ប្រើច្បាប់ រំលាយ​បក្សន​យោបាយ​ធ្វើខុសច្បាប់

សម្តេចហ៊ុន សែន ព្រមាន​ប្រើច្បាប់ រំលាយ​បក្សន​យោបាយ​ធ្វើខុសច្បាប់

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានប្រើច្បាប់ រំលាយបក្សនយោបាយណាដែលធ្វើខុសច្បាប់ ដោយសម្តេចបានលើកឡើងថាចង់ធ្វើវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយ យកលំនាំតាម ច្បាប់នៅក្នុងប្រទេសថៃ ដោយកំណត់ថាបក្ស នយោបាយណាធ្វើផ្ទុយពីច្បាប់ត្រូវរំលាយចោល តែម្តង ហើយហាមឃាត់សិទ្ធិនយោ​បាយថែម ទៀត។

សម្តេចហ៊ុន សែន បានថ្លែងលើកឡើង បែបនេះនាឱកាសអញ្ជើញជាអធិបតីក្នុងពិធី ចែកសញ្ញា​បត្រ​ជូន​និស្សិតសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ចំនួន៥៥១០នាក់ នៅមជ្ឈមណ្ឌល កោះពេជ្រ កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៧។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន មានប្រសាសន៍ថាខ្ញុំមិនមែនបំពានសភាទេ ក៏ ប៉ុន្តែខ្ញុំជាសមា​ជិកសភាដែរ ហើយខ្ញុំជាមេនៃ បក្សកាន់អំណាច ជាសមាជិកត្រួតត្រាលើសមា ជិកសភានៃបក្សកាន់អំណាច បើមិនត្រួតត្រា គេត្រួតត្រាតាំងពីស្រុកបារាំង ត្រួតត្រាសមាជិក សភាគេមិនឱ្យចូលប្រជុំ បក្សគេត្រួតត្រា ចុះខ្ញុំ ប្រធានបក្ស អនុប្រធានបក្សពីមុន ឥឡូវខ្ញុំត្រួត ត្រាមិនបាន អាល្ងាចនេះប្រជុំហើយ ឥឡូវធ្វើ ម៉េច វិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយ ធ្វើឱ្យបាន។ ច្បាប់យើងវានៅធូរលុងណាស់ ព្រោះច្បាប់យើងបង្កើតតាំងពី៩៨ ដើម្បីបង្កើត បក្សនយោបាយស្អីៗនោះ ហើយមកដល់ឥឡូវ គឺថាវា out of date ទៅហើយ វាហួសសម័យ ជិត២០ឆ្នាំនោះ។ ឥឡូវដាក់ទៅ មានប្អូនប្រុស ម្នាកគាត់ផ្តល់យោបល់ គាត់និយាយត្រូវ បក្ស នយោបាយខ្លះ គ្រាន់តែបង្កើតឡើងសុំសេចក្តី សម្រេចពីក្រសួងមហា​ផ្ទៃ បង្កើត តែរកតែសំឡេង រកតែមេដៃ៤០០០នាក់ ដាក់ឱ្យក្រសួងមហាផ្ទៃ រកអត់បាន ហើយអ៊ីចឹងទុកនៅតែប្រធានបក្សៗ អ៊ីចឹងទេ ត្រូវដាក់កំណត់៦ខែ ឬ៧ខែ បើរក មេដៃដាក់មិនបាន បានសេចក្តីថា សេចក្តីសម្រេច នោះ ត្រូវនិរាករណ៍ចោលតែម្តង។ ឥឡូវ អា ហ្នឹងក៏ត្រូវកែដែរនៅក្នុងបញ្ជីរបស់ក្រសួងមហាផ្ទៃ សុទ្ធតែបក្សនយោបាយ បក្សខ្លះសុំច្បាប់ បង្កើតតាំងពី២០១៤ ឥឡូវអត់មានស្នាមមេដៃដាក់ បក្សខ្លះមានតែឈ្មោះប្រធានបក្សនេះ ប្រធានបក្សនោះ ក៏ប៉ុន្តែអត់គ្រប់ទឹក។ អ៊ីចឹង ត្រូវតែកំណត់ក្នុងការធ្វើវិសោធនកម្មដាក់ថា គណបក្សនយោបាយដែលទទួលបាននូវសេចក្តី សម្រេចពីក្រសួងមហាផ្ទៃ ឱ្យបង្កើតបក្សនយោបាយ ក្នុងរយៈពេលប៉ុន្មានអ៊ីចឹងទៅ។ បើមិន មានលទ្ធភាពរកស្នាមមេដៃ៤០០០ ដើម្បីគាំទ្រ ជូនក្រសួងមហាផ្ទៃទេ គឺអាសេចក្តីសម្រេច នោះ ត្រូវបាត់បង់បាត់សុពលភាព អ៊ីចឹងវាលែង ទៅជាបក្សអីទៀតហើយ ព្រោះកន្លងទៅ ឈ្មោះ បក្សនោះវាច្រើនពេក ដល់ទីចុងបំផុត បក្សពិត ប្រាកដមានតែប៉ុន្មាន អ៊ីចឹងអ្នកផ្តល់យោបល់ ហ្នឹងសមហេតុសមផល ហើយអាហ្នឹងគួរដាក់ ចូលក្នុងមាត្រាមួយទៅ។ ឯមាត្រាមួយទៀត មើលស្អីខ្លះ អាទោសទណ្ឌហ្នឹងក៏វាស្រាលដែរ ខ្ញុំថាយកតាមថៃ ហ្មង អាធ្វើខុសធ្ងន់ រំលាយ បក្សចោលហ្មង ដាក់អាហ្នឹងយកហ្មង ព្រោះកុំ ឱ្យវាខូចពេក! នៅថៃ គ្រាន់តែមើលប៉ុន្មានឆ្នាំ រំលាយអស់បក្សប៉ុន្មាននោះ។ ហើយក្នុងពេល រំលាយគណៈកម្មាធិការនាយកទាំងប៉ុន្មាន បាត់ សិទ្ធិទាំងអស់ ហាមឃាត់៥ឆ្នាំ អត់ឱ្យធ្វើនយោបាយ យើងលេងអាធុនហ្នឹងដែរមើល៍ នេះមិនមែនសម្រាប់តែគណបក្សប្រជាជនឯណា សម្រាប់ បក្ស រាប់ទាំងបក្សប្រជាជន ធ្វើខុស រំលាយ ចោលបក្ស ហើយហាមឃាត់សិទ្ធិធ្វើនយោបាយ របស់មេដឹកនាំ កុំហាមពីរបីនាក់ ហាមអ្ហែងមួយ គណៈនាយកតែម្តង ដើម្បីឱ្យរាងចាល ហើយ មានកន្លែងខ្លះ វាខុសរឿង គេហាមឃាត់នៅ ក្នុងកុំឱ្យទទួលជំនួយពីបរទេស ពីការលូកដៃចូល ពីបរទេស ដល់កន្លែងទោសទណ្ឌ ដាក់ទោស ទណ្ឌត្រឹមតែផាកពិន័យប៉ុន្មានលានរៀល ចុះ បើអានេះទទួល៣លានដុល្លាររឿងអីខ្លាចត្រឹម អា២០លាន។ អ៊ីចឹងឱ្យផាកលេងដាក់អ្ហែង ឱ្យក្នុងបញ្ឈប់សកម្មភាពបក្ស ឬរំលាយបក្ស ចោលតែម្តង ព្រោះអាជ្រៀតជ្រែកបែបនេះ មិនតិចទេ នៅស្រុកយើងនោះ នេះហាមឃាត់ មិនត្រឹមតែបក្សនយោបាយណាមួយទេ សម្រាប់ ទាំងអស់គ្នា តែយើងមិនទៅរារាំងរហូតដល់ បងប្អូនខ្មែរនៅក្រៅប្រទេសជួយបក្សមួយបក្ស នេះ យើងមិនហាមឃាត់ ប៉ុន្តែជារដ្ឋាភិបាល ឬក៏ស្អី បរទេសដែលលូកលាន់ជួយឱ្យគណបក្ស នេះឈ្នះ ដើម្បីបានធ្វើឈ្នាន់

មជ្ឈដ្ឋានអ្នកវិភាគ និងតាមដានសង្គម មួយចំនួន បានលើកឡើងថាការចង់ស្នើឱ្យរំលាយ គណបក្សនយោបាយដែលធ្វើខុសច្បាប់ពីសំណាក់ ប្រធានគណបក្សកាន់អំណាច សម្តេចហ៊ុន សែន គឺដើម្បីបញ្ចប់ជីវិតនយោបាយ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេស ខ្លួននៅក្រៅប្រទេសនោះ។

ទោះយ៉ាងណា អនុប្រធានគណៈកម្មាធិការ នាយកគណបក្សសង្គ្រោះជាតិ និងជាប្រធាន គណៈ​កម្មការទី១ នៃរដ្ឋសភា លោកអេង ឆៃអ៊ាង បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក កាល ពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០១៧ ថា យុទ្ធវិធី បញ្ចប់ជីវិតនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺគ្មានន័យ និងគ្មានប្រសិទ្ធភាព ព្រោះប្រជាប្រិយភាព និងឥទ្ធិពលនយោបាយ របស់លោកប្រធានសម រង្ស៊ី បានមកពីប្រជាពលរដ្ឋ មិនមែនបានមកពីច្បាប់ សម្តីពីគណបក្សនយោបាយនោះទេ

ប្រមុខរាជរដ្ឋាភិបាល ក៏បានឆ្លើយតបទៅ នឹងលោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលថា ផែន​ការ​​ក៥ ជាផែនការសម្លាប់ពលរដ្ឋ ខ្មែរ បន្តពីរបបខ្មែរក្រហមប៉ុល ពត ដោយ សម្តេចបានបញ្ជាក់ថា ផែន​ការក៥កើតមាន ដោយសារក្រុមលោកសម រង្ស៊ី ដែលរួមដៃ ជាមួយខ្មែរក្រហម ប៉ុនប៉ងនាំយកខ្មែរក្រហម គ្រប់គ្រងប្រទេសជាថ្មី។ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ផែនការក៥ គឺផែនការការពារជាតិ ជាការទប់ស្កាត់ការវិលត្រឡប់មកវិញ របស់របបខ្មែរក្រហម។

នៅថ្ងៃដដែលនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរនៅក្នុងទំពរហ្វេសប៊ុករបស់សម្តេចថាថ្ងៃនេះខ្ញុំពិតជារីករាយ ណាស់ ដែលបានមកចូលរួមក្នុងពិធីព្រគល់ សញ្ញាបត្រជូនក្មួយៗសិស្សា​នុសិស្សនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន៥៥១០នាក់ នៅ សាលពិព័រណ៍កោះពេជ្រ រាជ​ធានីភ្នំពេញ។ ពិតណាស់ វិស័យអប់រំ គឺមានសារសំខាន់ខ្លាំង ណាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសសម្រាប់កម្ពុជាដែលត្រូវការចាំបាច់ បំផុតសម្រាប់ការអភិវឌ្ឍប្រទេស។ កម្ពុជា បានយកចិត្តទុកដាក់លើវិស័យអប់រំនេះ តាំងពី ឆ្នាំ១៩៧៩ មកម៉្លេះ ក្រោយពីប្រទេស យើង បានរំដោះចេញពីរបបប៉ុល ពត។ មកដល់ពេល នេះ វិស័យអប់រំ មានការរីកចម្រើនជាបន្តបន្ទាប់ រួមជាមួយនឹងកំណែទម្រង់ដែលក្រសួងអប់រំបាន និងកំពុងធ្វើឱ្យវិស័យនេះ ឱ្យកាន់តែប្រសើរ ឡើងថែមទៀត។ រូបខ្ញុំផ្ទាល់ពេលធ្វើដំណើរ ទៅតាមបណ្តាខេត្តផ្សេងៗ គឺខ្ញុំបានផ្តល់អគារ សិក្សានិងអគារស្នាក់នៅយ៉ាងច្រើន សម្រាប់ សិស្សនិងគ្រូ ដើម្បីបម្រើលើវិស័យអប់រំ។

ខ្ញុំអរគុណសាស្ត្រាចារ្យ គណៈគ្រប់គ្រង និង សិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងការ ធ្វើឱ្យ​សាលកវិទ្យាល័យរបស់ប្រទេសយើងកាន់ តែរីកចម្រើន តាំងពីវិទ្យាស្ថាន បានក្លាយទៅ ជាសាកលវិទ្យាល័យដែលមានឈ្មោះល្បីល្បាញ ដែលរហូតមកដល់ពេលនេះបានបណ្តុះបណ្តាល បាននិស្សិតចំនួន៤៤៤៥០នាក់ ហើយដែលមាន និស្សិតប្រមាណជាងមួយម៉ឺននាក់ទៀតកំពុងសិក្សា។

ទន្ទឹមនឹងនេះ ខ្ញុំសូមបញ្ជាក់បន្ថែមថា ខ្ញុំ បានចុះហត្ថលេខារួចហើយ លើអនុក្រឹត្យលើកលែងអាយុសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាល ចំនួន៣០ផ្នែក ដែលនឹងផ្តល់ភាពងាយស្រួល សម្រាប់វិស័យសុខាភិបាល និងមន្ត្រីសុខាភិបាល។ ក្រៅពីវិស័យសុខាភិបាល ការប្រឡងចូលក្របខ័ណ្ឌផ្សេងទៀត ក៏ត្រូវបានបន្ធូរបន្ថយអាយុ សម្រាប់សិស្សនិស្សិត និងលើកលែងការកំណត់ អាយុសម្រាប់មន្ត្រីរាជការដែលប្រឡងចូលបម្រើ ការងារក្នុងប្រភេទក្របខ័ណ្ឌផ្សេងៗទៀតផង។

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០១៧ និង ឱកាសចូលឆ្នាំចិននេះ ខ្ញុំសូមជូនពរក្មួយៗ និស្សិត និងប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ ចម្រើន។ សូមឱ្យនិស្សិតទាំងអស់ បន្តការខិតខំ ប្រឹងប្រែងសិក្សា ដើម្បីឱ្យកម្ពុជាយើងសម្បូរ ធនធានមនុស្ស។ ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះនិស្សិតជ័យលាភីនិងអាណាព្យាបាលទាំង អស់ ដែលបានខិតខំបណ្តុះបណ្តាលកូនចៅរហូត បានទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សូមជូនពរ ក្មួយៗទាំងអស់ទទួលបានការងារ និងជោគជ័យ សុភមង្គលល្អជាបន្តបន្ទាប់ក្នុងជីវិត៕ កុលបុត្រ

RELATED ARTICLES