Sunday, June 22, 2025
Homeព័ត៌មានអន្តរជាតិ ទាហានជើងទឹកអាមេរិក ២នាក់ បាត់ខ្លួននៅ ក្នុងសមុទ្រ

 ទាហានជើងទឹកអាមេរិក ២នាក់ បាត់ខ្លួននៅ ក្នុងសមុទ្រ

អាមេរិក ៖ អាមេរិក សង្ស័យថា ទាហានជើងទឹកអាមេរិក ២នាក់ បានបាត់ខ្លួននៅសមុទ្រ អំឡុងពេលប្រតិបត្តិ ការរឹបអូសនាវាដឹកអាវុធអ៊ីរ៉ង់ បានស្លាប់ហើយ ដោយបានផ្លាស់ប្តូរប្រតិបត្តិការ ទៅជាការសង្គ្រោះសាកសព ជំនួសវិញ។

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ថា ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បានបង្ហាញថា ទាហានទាំង២នាក់ បានបាត់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការរឹបអូស អាវុធដែលផលិតដោយអ៊ីរ៉ង់ ហើយត្រូវបានគេដឹកទៅឲ្យក្រុមឧទ្ទាមហ៊ូធី ក្នុងប្រទេសយេម៉ែន។

ឧត្តមសេនីយ៍ ម៉ៃឃើល អេរិក គូរីលឡា (Michael Eric Curilla) មេបញ្ជាការកណ្តាលអាមេរិកបាននិយាយថា “យើងមានការសោកស្ដាយចំពោះការបាត់បង់សមាជិកកងកម្លាំងពិសេសកងទ័ពជើងទឹកទាំងពីរនេះ ហើយ យើងនឹងគោរពការលះបង់ និងបេសកកម្មគំរូរបស់ពួកគេជារៀងរហូត”។

គួរបញ្ជាក់ថា ទាហានជើងទឹកទាំងពីររូប បានបាត់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការនាយប់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ ខណៈពេលដែលកងកុម្ម៉ង់ដូកំពុងព្យាយាមជិះទូកដែលគួរឲ្យសង្ស័យមួយ នៅឯឆ្នេរសមុទ្រនៃប្រទេស សូម៉ាលី។ ទាហានម្នាក់ ត្រូវបានទឹកសមុទ្របោកពន្លិច ហើយទាហានម្នាក់ទៀត បានលោតចូលទៅជួយតាម ជំនាញដែលត្រូវបានហ្វឹកហ្វឺន មុនពេលពួកគេទាំងពីរបាត់ខ្លួន។

មន្ត្រីកងទ័ពជើងទឹក និងទ័ពអាកាស មកពីសហរដ្ឋអាមេរិក ជប៉ុន និងអេស្ប៉ាញ បានចំណាយពេល ១០ថ្ងៃ ដើម្បីស្វែងរកទាហានដែលបាត់ខ្លួន ក្នុងរង្វង់ប្រតិបត្តិការ ៥៤.៣៨៩គីឡូម៉ែត្រក្រឡា ដោយមានជំនួយពីអ្នកវិ ទ្យាសាស្ត្រសមុទ្រ និងអ្នកឧតុនិយម ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែរកមិនឃើញ៕

RELATED ARTICLES