Sunday, June 22, 2025
Homeព័ត៌មានអន្តរជាតិក្រុមហាម៉ាស់ ថាចំណាប់ខ្មាំងអ៊ីស្រាអែល ស្លាប់២ របួស១ ដោយសារការវាយប្រហារនៅហ្គាហ្សា

ក្រុមហាម៉ាស់ ថាចំណាប់ខ្មាំងអ៊ីស្រាអែល ស្លាប់២ របួស១ ដោយសារការវាយប្រហារនៅហ្គាហ្សា

អ៊ីស្រាអែល ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្រុមហាម៉ាស់ (Hamas) បានបញ្ចេញឃ្លីបវីដេអូថ្មីបង្ហាញសាក សពចំណាប់ខ្មាំង ជនជាតិអ៊ីស្រាអែល ពីរនាក់ រួមជាមួយនិងចំណាប់ខ្មាំងស្ត្រី ដែលត្រូវបានគេនិយាយថាបាន ស្លាប់និងរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា។

សាកសពចំណាប់ខ្មាំង ជនជាតិអ៊ីស្រាអែលពីរនាក់ ដែលក្រុមហាម៉ាស់ បានបញ្ចេញក្នុងវីដេអូដ៏សោកសៅនេះ គឺទី១- ឈ្មោះ យ៉ូសស៊ី ស្ហារ៉ាប៊ី (Yossi Sharabi) អាយុ ៥៣ឆ្នាំ និងអ៊ីតៃ ស្វឺស្គី (Itai Sverski) អាយុ ៣៨ឆ្នាំ ជាមួយនិងឈ្មោះ ណូអា អារកាម៉ានី (Noa Arkamani) អាយុ ២៦ឆ្នាំជាចំណាប់ខ្មាំងស្ត្រីជនជាតិអ៊ីស្រាអែល។ចំណាប់ខ្មាំងទាំងពីរនាក់ ខាងលើ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចំណែកស្ត្រីអ៊ីស្រាអែល ជាចំណាប់ខ្មាំង ក៏រងរបួសផងដែរ។

កន្លងមក ក្រុមហាម៉ាស់ បានបញ្ចេញឃ្លីបវីដេអូ របស់មនុស្សបីនាក់ អំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារ ទាំងផ្លូវគោក និងផ្លូវអាកាស ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។

ឧត្តមសេនីយ៍ទោ ដានីញ៉ែល ហាហ្គារី (Daniel Hagari) អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែល នៅតែព្រួយបារម្ភអំពីជោគវាសនារបស់ចំណាប់ខ្មាំង ដែលនៅតែត្រូវបានចាប់ខ្លួន ហើយសាក សពចំណាប់ខ្មាំងឈ្មោះ អ៊ីតៃ ស្វឺស្គី ត្រូវបានគេឃើញនៅក្នុងវីដេអូ មិនត្រូវបានសម្លាប់នៅក្នុងការវាយប្រ ហាររបស់អ៊ីស្រាអែល នោះទេ នេះគ្រាន់តែជាការកុហករបស់ក្រុមហាម៉ាស់ ដោយសារអគារដែលពួកគេ រស់នៅនោះ មិនមែនជាគោលដៅវាយប្រហាររបស់អ៊ីស្រាអែល នោះទេ ហើយមិនមានការវាយប្រហារ ទៅលើចំណុចនោះទាល់តែសោះ។

កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួននឹងមិនវាយប្រហារកន្លែងដែលកងទ័ពដឹងថាមានចំណាប់ខ្មាំងនៅខាង ក្នុងនោះទេ។

ចំណាប់ខ្មាំងទាំងបី គឺជាផ្នែកមួយនៃចំណាប់ខ្មាំង ១៣២នាក់ ដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។ ក្រុមហាម៉ាស់ និងអ៊ីស្រាអែល ឈានដល់បទឈប់បាញ់ ហើយបានដោះលែងចំណាប់ខ្មាំង ប្រហែលពាក់ កណ្តាល។ មានរបាយការណ៍ថា ចំណាប់ខ្មាំងសរុប ២៥នាក់បានស្លាប់ ពេលកំពុងជាប់ឃុំ៕

RELATED ARTICLES