Sunday, June 22, 2025
Homeព័ត៌មានអន្តរជាតិ រោងចក្រថាមពលអគ្គិសនីនុយក្លេអ៊ែរជប៉ុន រងការវាយប្រហារពីរលកយក្សស៊ូណាមិ

 រោងចក្រថាមពលអគ្គិសនីនុយក្លេអ៊ែរជប៉ុន រងការវាយប្រហារពីរលកយក្សស៊ូណាមិ

ប្រទេសជប៉ុន  ៖ ក្រុមហ៊ុនថាមពលអគ្គិសនី ហូគុរីគុ (Hokuriku) នៅប្រទេសជប៉ុន ថ្មីៗនេះបានទទួលស្គាល់ ថា រលកយក្សស៊ូណាមិ កម្ពស់ ៣ម៉ែត្រ បានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ ស៊ិហ្គា (Shiga) ក្នុងខេត្តអ៊ិស៊ិកាវ៉ា (Ishikawa) បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត 7.6រិចទ័រ នៅថ្ងៃចូលឆ្នាំ២០២៤ បណ្តាលឲ្យរោង ចក្រថាមពលនុយក្លេអ៊ែរ ដួលរលំ។

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ថា ក្រុមហ៊ុនក្រុមហ៊ុនថាមពលអគ្គិសនី ហូគុរីគុ (Hokuriku Electric Power Company) ដែលជាក្រុមហ៊ុនប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរ ក្នុងប្រទេសជប៉ុន បានរាយការណ៍ថា ការរញ្ជួយដីកម្រិត 7.6រិចទ័រ ដែលស្ថិតនៅកណ្តាលឧបទ្វីបណូតុ (Noto) នៅជិតខេត្ត អ៊ិស៊ិកាវ៉ា នៅលើកោះហុនស៊ូ (Honshu) កណ្តាលប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានបង្កឲ្យមានរលកយក្សស៊ូណាមិ កម្ពស់ប្រហែល ៣ម៉ែត្រ បានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ ស៊ិហ្គា (Shiga) ។

ជាមួយគ្នានេះ ក្រុមហ៊ុនថាមពលអគ្គិសនី ហូគុរីគុ ក៏បានសារភាពថា រលកយក្សស៊ូណាមិ បានវាយប្រហាររោង ចក្រថាមពលនុយក្លេអ៊ែរ ស៊ិហ្គា បានបណ្តាលឱ្យខូចខាតគ្រឿងបរិក្ខារមួយចំនួន នៅក្នុងស្ថានីយរង និងខ្សែ បញ្ជូនក៏ត្រូវបានខូចខាត ប៉ុន្តែវាមិនប៉ះពាល់ដល់ប្រតិបត្តិការរបស់រោងចក្រថាមពលនេះទេ។ រ៉េអាក់ទ័រ លេខ១ និងលេខ២2 នៅរោងចក្រថាមពល បានឈប់ដំណើរការអស់រយៈពេលជាយូរ មុនពេលការរញ្ជួយដី។

អ្នកនាំពាក្យក្រុមហ៊ុនថាមពលអគ្គិសនី ហូគុរីគុ បានប្រាប់ AFP ថា «ការវិភាគរបស់យើងបង្ហាញថា រលក យក្សស៊ូណាមិ កម្ពស់ ៣ម៉ែត្រ បានកើតឡើងនៅម៉ោងប្រហែល 7:50នាទីព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក ដោយរោងចក្រថាមពលនុយក្លេអ៊ែរ ស៊ិហ្គាស្ថិតនៅកម្ពស់ ១១ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ និង មានជញ្ជាំងរលកកម្ពស់ ៤ម៉ែត្រផងដែរ ដែលត្រូវបានសាងសង់ដើម្បីការពាររលកយក្សស៊ូណាមិ បន្ទាប់ពី រោងចក្រថាមពលនុយក្លេអ៊ែរ នេះ រងការខូចខាតដោយរលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០១១។អ្នកនាំពាក្យក្រុមហ៊ុនអគ្គិសនី ហូគុរីគុ បញ្ជាក់ថា ក្រុមមន្ត្រីមិនទាន់ដឹងពីកម្ពស់រលកយក្សស៊ូណាមិ នោះទេ នេះក៏ព្រោះតែឧបករណ៍វាស់វែងដែលដំឡើងនៅបាតសមុទ្រ បានឈប់បញ្ជូនទិន្នន័យ បន្ទាប់ពីរញ្ជួយដី កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ។

ក្រុមហ៊ុនថាមពលអគ្គិសនីខាងលើ បានរាយការណ៍ថា មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃ កម្រិតទឹក នៅក្នុងឧបករណ៍វាស់ស្ទង់ត្រូវបានរកឃើញនោះទេ មុននឹងបង្ហាញថា កម្រិតទឹកបានកើនឡើងជាបន្តបន្ទាប់៕

RELATED ARTICLES