Sunday, June 22, 2025
Homeព័ត៌មានអន្តរជាតិ អ្នកដំណើរភ័យបះសក់ យន្តហោះ ចុះចតមាន បញ្ហា ហោះឡើងវិញ

 អ្នកដំណើរភ័យបះសក់ យន្តហោះ ចុះចតមាន បញ្ហា ហោះឡើងវិញ

ព័រទុយហ្គាល់ ៖ យន្តហោះ ១គ្រឿង បានចុះចតនៅអាកាសយានដ្ឋានហ្វុនឆាល ប៉ុន្តែដោយមានខ្យល់ខ្លាំង ទើបអ្នកបើកបរ បានបញ្ជាយន្តហោះ ហោះឡើងលើអាកាសវិញ និងឃើញមានផ្កាភ្លើងនៅក្នុងម៉ាស៊ីន ធ្វើឲ្យ អ្នកដំណើរ ៩០នាក់ ភ័យបះសក់។

តាមប្រភព Daily Mail បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Scandinavian Airlines ជើងហោះហើរ លេខ  SK2901 ដឹកអ្នកដំណើរចំនួន ៩០នាក់ ពីទីក្រុងស្តុកខុម (Stockholm) ប្រទេសស៊ុយអែដ បានមកដល់ អាកាសយានដ្ឋាន ហ៊ុនឆាល (Funchal) នៅលើកោះម៉ាដៀរ (Madeir) ប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែអ្នកដំណើរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ្នកបើកយន្តហោះព្យាយាមចុះ ចតនៅអា កាសយានដ្ឋានហ្វុនឆាល ប៉ុន្តែយន្តហោះបានបុកខ្យល់ខ្លាំង ទើបអ្នកបើកបរ បានបញ្ជាយន្តហោះហោះឡើង លើអាកាសវិញ។

នៅពេលនោះ អ្នកបើកយន្តហោះព្យាយាមគ្រប់គ្រងយន្តហោះ ហើយយន្តហោះបានហោះឡើងលើមេឃម្តង ទៀត ដោយប៉មត្រួតពិនិត្យ បានណែនាំអ្នកបើកយន្តហោះ ឱ្យហោះហើរទៅមកជុំវិញព្រលានយន្តហោះ រយៈ ពេល ២០នាទីទៀត មុនពេលព្យាយាមចុះចតនៅអាកាសយានដ្ឋានហ្វុនឆាល ម្តងទៀត ប៉ុន្តែគេសង្កេតឃើញ ថាម៉ាស៊ីនខាងឆ្វេង បានឆាបឆេះ។

ដោយបារម្ភអំពីសុវត្ថិភាពម៉ាស៊ីន ទើបអ្នកបើកយន្តហោះបានស្នើសុំចុះចតនៅអាកាសយានដ្ឋាន ឡាស ប៉ាលម៉ាស (Las Palmas) នៅលើកោះកាណារី ជាកន្លែងដែលអាកាសយានដ្ឋានមានឧបករណ៍ល្អជាង សម្រាប់ការថែទាំ និងពិនិត្យសុវត្ថិភាពម៉ាស៊ីន។ បន្ទាប់ពីនោះ អ្នកបើកយន្តហោះ អាចចុះចតដោយសុវត្ថិភាព ហើយក្នុងចំណោមអ្នកដំណើរ ទាំង៩០នាក់នោះ មិនមាននរណាម្នាក់មានបញ្ហាអ្វីនោះទេ គ្រាន់តែមានការ ភិតភ័យបះសក់គ្រប់គ្នា៕

RELATED ARTICLES