Sunday, June 22, 2025
Homeព័ត៌មានអន្តរជាតិអ្នកវិទ្យាសាស្ត្ររកឃើញគំរូទឹកដប ១លីត្រ មាន បំណែកមីក្រូប្លាស្ទិក ជិត២៥ម៉ឺន ម៉ូលេគុល

អ្នកវិទ្យាសាស្ត្ររកឃើញគំរូទឹកដប ១លីត្រ មាន បំណែកមីក្រូប្លាស្ទិក ជិត២៥ម៉ឺន ម៉ូលេគុល

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ អ្នកវិទ្យាសាស្ត្រ បានចេញផ្សាយលទ្ធផលនៃការសិក្សា ដែលបង្ហាញថា ទឹកដប ១លីត្រ មានផ្ទុកមីក្រូប្លាស្ទិក ជិត ២៤០ ០០០ម៉ូលេគុល ច្រើនជាងអ្នកវិទ្យាសាស្ត្រ គិតទុកពីមុន ១០០ដង។

តាមប្រភព thairath បានរាយការណ៍នៅថ្ងៃទី០៩ ខែមករាឆ្នាំ២០២៤ ថា នេះជាលើកទីមួយហើយដែលបរិ មាណមីក្រូប្លាស្ទិក ដ៏ច្រើនបែបនេះ ត្រូវបានបង្ហាញនៅក្នុងដបទឹក។ បន្ទាប់ពីការពិនិត្យដោយប្រើមីក្រូទស្សន៍ ភ្ជាប់ឡាស៊ែរ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ កូឡុមប៊ី (Columbia) នៅទីក្រុងអាក្រុន (Akron) រដ្ឋអូហៃយ៉ូ (Ohio) នៃសហរដ្ឋអាមេរិក បានបង្ហាញថា អ្នកវិទ្យាសាស្ត្របានរំពឹងទុកជាយូរមកហើយថា ទឹកដប មានបំណែកមីក្រូទស្សន៍ជាច្រើន នៃប្លាស្ទិក ប៉ុន្តែមិនដែលដឹងច្បាស់ថាមានចំនួនប៉ុន្មានទេ។

លទ្ធផលនៃការសិក្សានេះ បានមកពីការពិនិត្យដោយចៃដន្យ នូវសំណាកទឹកដបធម្មតា ចំនួន ៥ ពីម៉ាកចំនួន ៣ សរុបចំនួន ១៥សំណាក ដោយអ្នកស្រាវជ្រាវបានរកឃើញពី ១១០ ០០០ ទៅ ៤០០ ០០០ភាគល្អិតមីក្រូប្លាស្ទិក (microplastic) ក្នុងមួយលីត្រ ជាមធ្យម មានប្រហែល ២៤០ ០០០ម៉ូលេគុល៕

RELATED ARTICLES