ប្រទេសអ៊ីស្រាអែល ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកយ៉ាវ ហ្គាល្លែនថ៍ (Yoav Gallant) បាន បញ្ជាក់នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ អំពីផែនការសម្រាប់អនាគត នៃតំបន់ហ្គាហ្សា (Gaza) ដោយលោកបានប្រកាសថា កងកម្លាំងអ៊ីស្រាអែល នឹងផ្លាស់ប្តូរទៅជាវិធីសាស្រ្តប្រយុទ្ធថ្មី ក្នុងដំណាក់ កាលបន្ទាប់នៃជម្លោះ។

លោកហ្គាល្លែនថ៍ បាននិយាយថា ក្រុមហ៊ុនចម្រុះជាតិសាសន៍ រួមទាំងសហរដ្ឋអាមេរិក នឹងត្រួតពិនិត្យការក សាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លិចបំផ្លាញ នៅក្នុងឯកសារអនុស្សរណ: «ចក្ខុវិស័យ សម្រាប់ដំណាក់កាលទី៣» នៃសង្រ្គាម។

ការិយាល័យរបស់លោកបាននិយាយថា ដំណាក់កាលនេះ មិនទាន់ចាប់ផ្តើមនៅឡើយទេ ហើយគំនិតនេះ គឺមានតែរបស់លោកហ្គល្លែនថ៍ ហើយមិនមែនជាគោលនយោបាយផ្លូវការទេ ដែលនឹងត្រូវកំណត់ដោយ គណៈរដ្ឋមន្ត្រី និងសន្តិសុខរបស់អ៊ីស្រាអែល។

ប៉ុន្តែលោកហ្គាល្លែនថ៍ គឺជាសមាជិកនៃគណៈរដ្ឋមន្ត្រីទាំងពីរ ហើយផែនការរបស់គាត់ ត្រូវបានចេញមុនកិច្ច ពិភាក្សារបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអែនថូនី ប្លីងខិន (Antony Blinken) នៅក្នុងប្រទេសអ៊ី ស្រាអែល និងប្រទេសផ្សេងទៀតនៅក្នុងតំបន់ នៅចុងសប្តាហ៍នេះ ដោយបង្ហាញថា ពួកគេទំនងជាបង្កើតផ្នែក ខ្លះនៃគោលនយោបាយផ្លូវការ នាពេលអនាគត។

ការណ៍នេះកើតឡើងនៅពេលដែលក្រុងវ៉ាស៊ីងតោន បន្តដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យងាកទៅរកប្រតិ បត្តិការយោធាកម្រិតទាប នៅក្នុងតំបន់ហ្គាហ្សា ដែលកំណត់គោលដៅក្រុមហាម៉ាស់ យ៉ាងច្បាស់លាស់ ជាងមុន បន្ទាប់ពីមានការបំផ្លិចបំផ្លាញជិតបីខែ នៃការទម្លាក់គ្រាប់បែក និងការវាយលុក។យុទ្ធនាការរបស់អ៊ីស្រាអែល នៅហ្គាហ្សា បានសម្លាប់មនុស្ស ជាង ២២ ៤០០នាក់ ដែលច្រើនជាង 2/3 នៃ ចំនួនអ្នកស្លាប់ ជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាល នៅក្នុងទឹកដីហ្គាហ្សា ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស់៕

