Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិជប៉ុន ជួបគ្រោះទី៤ ដើមឆ្នាំ២០២៤ ភ្លើងឆេះអគារ ១២ជាន់ នៅតំបន់ស៊ីនជូគុ  របួស៨នាក់

ជប៉ុន ជួបគ្រោះទី៤ ដើមឆ្នាំ២០២៤ ភ្លើងឆេះអគារ ១២ជាន់ នៅតំបន់ស៊ីនជូគុ  របួស៨នាក់

ប្រទេសជប៉ុន ៖ អគ្គិភ័យបានឆាបឆេះអគារ ១២ជាន់ ក្នុងតំបន់ស៊ីនជូគុ (Shinjuku) ទីក្រុងតូក្យូ នៅ រសៀលថ្ងៃទី០៤ ខែមករាឆ្នាំ២០២៤ បណ្តាលឲ្យមនុស្ស ៨នាក់ បានរងរបួស ដែលនេះជាករណី គ្រោះ មហន្តរាយទី៤ នៅក្នុងប្រទេសជប៉ុន ចាប់តាំងពីថ្ងៃចូលឆ្នាំថ្មី ឆ្នាំ២០២៤។

កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ទីភ្នាក់ងារព័ត៌មាន NHK របស់ប្រទេសជប៉ុន បានរាយការណ៍ អំពីករណី អគ្គិភ័យមួយ បានឆាបឆេះអគារ ១២ជាន់ ក្នុងតំបន់ស៊ីនជូគុ (Shinjuku) ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងដើរទិញអីវ៉ាន់ និងអាហារ ដ៏ពេញនិយម នៅក្នុងទីក្រុងតូក្យូ ហើយក៏នៅជិតស្ថានីយរថភ្លើងក្រោម ដីផងដែរ នៅវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។

 មន្ត្រីជំនាញ បានឲ្យដឹងថា អគ្គិភ័យខាងលើ បានឆាបឆេះបន្ទប់មួយ នៅជាន់ទី៣ នៃអគារខ្ពស់នេះ ហើយ ជាបឋម មានសេចក្តីរាយការណ៍ថា មនុស្ស៨នាក់ បានរងរបួស។

សូមបញ្ជាក់ថា ករណីអគ្គិភ័យ នៅតំបន់ស៊ីនជូគុ (Shinjuku) នេះ គឺជាគ្រោះមហន្តរាយធំទីបួនដែលកើត ឡើងនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីត្រូវបានរងគ្រោះដោយការវាយប្រហារពីការរញ្ជួយដី កម្រិត 7.6រិចទ័រ កាលពីថ្ងៃទី០១ ខែមករាឆ្នាំ២០២៤ ឧបទ្ទវហេតុយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនជប៉ុន អ៊ែរឡាញស៍ (Japan Airlines) បានបុកជាមួយយន្តហោះយោធាឆ្មាំសមុទ្រ នៅអាកាសយានដ្ឋាន ហានេដា (Haneda) ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ និងករណីអគ្គិភ័យឆាបឆេះនៅតំបន់ផ្សារ ទំនើបដ៏ពេញនិ យមមួយ ក្នុងខេត្តហ្វូគូអូកា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤៕

RELATED ARTICLES