កងទ័ពអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-34 ដែលជាយន្តហោះចម្បាំងទី៤ ក្នុង រយៈពេល ៣ថ្ងៃ ហើយក៏បានបញ្ជូនយន្តហោះចម្បាំង ទៅវាយប្រហារនាវាចម្បាំងរុស្ស៊ី ឲ្យរងការខូចខាតយ៉ាង ធ្ងន់ នៅឧបទ្វីបគ្រីមៀរ ផងដែរ។

តាមប្រភព Daily Mail បានរាយការណ៍ថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កងទ័ពអាកាសអ៊ុយក្រែន អះអាងថា បានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Su-34 មួយគ្រឿងទៀត នៅក្នុងទីក្រុងកំពង់ផែម៉ារីយូប៉ូល (Mariupol) នៅលើច្រាំងសមុទ្រខ្មៅ ដោយគេចាត់ទុកថាជាជោគជ័យមួយសម្រាប់យោធាអ៊ុយក្រែន ដែល អាចបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Su-34 ដែលមានតម្លៃ ៤០លានផោន ក្នុងមួយគ្រឿងជាយន្ត ហោះទី៤ របស់រុស្ស៉ី ដែលត្រូវបានកងទ័ពអ៊ុយក្រែន បាញ់ទម្លាក់ ក្នុងពេលតែ៣ថ្ងៃប៉ុណ្ណោះ។អ្នកនាំពាក្យរបស់កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា នេះបញ្ជាក់ថា ប្រព័ន្ធការពារប្រឆាំងយន្តហោះ របស់អ៊ុយក្រែន ពិតជាខ្លាំង ដែលអាចបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Su-34 មួយគ្រឿងទៀត ដែលកំពុងហោះហើរឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ Mariupol ។

ទន្ទឹមនឹងនេះ យោធាអ៊ុយក្រែន ក៏កំពុងពិនិត្យមើលភ័ស្តុតាងដែលថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-30 មួយគ្រឿងទៀត នៅក្នុងសមុទ្រខ្មៅ ពេលកំពុងហោះហើរទៅកាន់ Odessa ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា នាវាចម្បាំងយោធារុស្ស៊ី មួយគ្រឿង ត្រូវបានខូចខាតក្នុងការ វាយប្រ ហារនៅ Feodosiya ទីក្រុងកំពង់ផែនៅលើឆ្នេរសមុទ្រខ្មៅ នៅលើឧបទ្វីបគ្រីមៀរ ដែលត្រូវបានបញ្ចូលជាផ្នែក មួយនៃប្រទេសរុស្ស៊ី ។

មុននេះ អ្នកនាំពាក្យរបស់កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា យន្តហោះចម្បាំងអ៊ុយក្រែន អាចបាញ់មីស ស៊ីលនាំផ្លូវ ដែលបំផ្លាញយានចុះចត amphibious របស់រុស្ស៊ី ឈ្មោះ Novocherkassk ដែលវាត្រូវបានរាយ ការណ៍ថា ជាលទ្ធផល មនុស្សម្នាក់បានស្លាប់ និងអគារចំនួន ៦ បានរងការខូចខាត៕