ប៉ាឡេស្ទីន ៖ ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ាហ៍មូដ អាបបាស (Mahmoud Abbas) មៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានពណ៌នាពីសង្គ្រាមនៅហ្គាហ្សាស្ទ្រីព (Gaza Strip) ថា “លើសពីមហន្តរាយ” និង “លើសពី សង្រ្គាមនៃវិនាសកម្ម”។ លោកថា វាជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនប៉ាឡេស្ទីន។នៅលើប៉ុស្តិ៍ទូរទស្សន៍អេហ្ស៊ីប នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់គាត់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម លោកម៉ាហ៍មូដ អាបបាស ប្រធានាធិបតីប៉ាឡេស្ទីន បាននិយាយថា ទឹកដីនេះ បានក្លាយទៅជាមិនអាច ដឹងបាន ។ លោកបន្ថែមថា តំបន់វេសថ៍ បែងខ៍ (West Bank) អាចចូលទៅក្នុងត្រង់សេ នៅពេលណាក៏បាន។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស របស់ហ្គាហ្សា បាននិយាយថា យ៉ាងហោចណាស់ មនុស្ស ២៤១នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈដែលអ៊ីស្រាអែល ជំរុញទៅ មុខជាមួយនឹងប្រតិបត្តិការយោធារបស់ខ្លួន។

មេទ័ពអ៊ីស្រាអែល លោកហឺរហ្ស៉ី ហាឡេវី (Herzi Halevi) បាននិយាយថា សង្រ្គាមនឹងបន្តច្រើនខែទៀត ដូច្នេះសមិទ្ធផលរបស់អ៊ីស្រាអែល ត្រូវបានរក្សាឱ្យបានយូរ ។
លោកអាបបាស បានចោទប្រកាន់រដ្ឋបាលទីក្រុងវ៉ាស៊ីងតោន (Washington) ពីការពន្យារពេលសង្គ្រាម ដោយបានបោះឆ្នោតគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលមានបំណង ធានាបទឈប់បាញ់។ គាត់បានហៅសង្គ្រាមនេះថា ជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងប្រជាជនរបស់គាត់។អ៊ីស្រាអែលនិយាយថា ខ្លួនបានវាយលុកទីតាំងជាង ១០០ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ចំពេលមានរបាយ ការណ៍អំពីប្រតិបត្តិការជើងគោក ជិតមកដល់កណ្តាលហ្គាហ្សា។ ការផ្ទុះអាវុធខ្លាំង ត្រូវបានគេឮចេញ ពីតំបន់ ហ្គាហ្សាស្ទ្រីព ដែលជាការប្រយុទ្ធគ្នារវាងទាហានប៉ាឡេស្ទីន ជាមួយអ៊ីស្រាអែល នៅព្រឹកលឹមថ្ងៃនោះ។ប៉ាឡេស្ទីន បាននិយាយថា ជនជាតិប៉ាឡេស្ទីន ៦នាក់ បានស្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើក របស់អ៊ីស្រាអែល ពេញមួយយប់ នៅក្នុងជំរំជនភៀសខ្លួន នួរ សាមស៍ (Nur Shams) ក្នុងតំបន់ទុលការេម (Tulkarem) និងវេសថ៍ បែងខ៍ (West Bank) ។

ក្រសួងសុខាភិបាលរបស់ហ្គាហ្សា បាននិយាយថា មនុស្ស ៣៨២នាក់ បានរងរបួស ក្នុងរយៈពេល ២៤ម៉ោង។មានវីដេអូបង្ហាញពីបុរសជាច្រើននាក់ ឈរនៅកណ្តាលកីឡដ្ឋានមួយ នៅចំពោះមុខទាហានប្រដាប់អាវុធ។ ក្រោយមកបុរសជាច្រើននាក់ ត្រូវបានគេបង្ហាញថា អង្គុយលើស្មៅ ដោយដៃដាក់នៅពីក្រោយខ្នងរបស់ពួកគេ ខណៈអ្នកផ្សេងទៀត ត្រូវបានតម្រង់ជួរ ដោយលើកដៃឡើងនៅចំពោះមុខកងទ័ព។
ប្រជាជនប៉ាឡេស្ទីន ជាង ២០ ៩០០នាក់ ដែល ២ភាគ៣ នៃពួកគេ ជាស្ត្រីនិងកុមារ ត្រូវបានសម្លាប់ ចាប់តាំង ពីការចាប់ផ្តើមនៃសង្រ្គាម។ នេះបើយោងតាមក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា នៃក្រុមហាម៉ាស់ ដែលមិន មានភាពខុសប្លែកគ្នារវាងជនស៊ីវិល និងអ្នកប្រយុទ្ធក្នុងចំណោមអ្នកស្លាប់។

មនុស្សប្រហែល ១២០០នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីក្រុមហាម៉ាស់ បានវាយឆ្មក់ចូលភាគខាងត្បូង ប្រទេស អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយមានមនុស្សប្រហែល ២៤០នាក់ ត្រូវបានចាប់ធ្វើជា ចំណាប់ខ្មាំង។ អ៊ីស្រាអែល និយាយថា ខ្លួនមានបំណងដោះលែងចំណាប់ខ្មាំង ជាង ១០០នាក់ ដែលនៅជាប់ ឃុំឃាំងនៅហ្គាហ្សា។
ឧត្តមសេនីយ៍ឯក ហាឡេវី (Halevi) មេទ័ពអ៊ីស្រាអែល (IDF) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា “មិន មានផ្លូវកាត់ទេ នៅពេលនិយាយអំពីការរុះរើអង្គការភេរវកម្មឱ្យបានហ្មត់ចត់ លើកលែងតែការរឹងរូស និងប្តេជ្ញា ចិត្តក្នុងការប្រយុទ្ធ” ។ លោកបានសន្យាថា នឹងចាប់ខ្លួន ឬលុបបំបាត់ការដឹកនាំរបស់ក្រុមហាម៉ាស់ បើទោះ ជាវាត្រូវការពេលវេលាដើម្បីធ្វើដូច្នេះក៏ដោយ។

លោហាឡេវី បានកត់សម្គាល់ផងដែរថា កងទ័ពអ៊ីស្រាអែល ជិតនឹងដណ្តើមយកកងវរសេនា តូចហាម៉ាស់ ទាំងអស់ នៅភាគខាងជើងហ្គាហ្សា ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និងអារ៉ាប់និយាយថា អេហ្ស៊ីប បានដាក់ ចេញនូវផែនការឈប់បាញ់។ ការណ៍នេះនឹងមានការដោះលែងជាដំណាក់កាលនៃចំណាប់ខ្មាំងអ៊ីស្រាអែល ទាំងអស់ និងចំនួនអ្នកទោសប៉ាឡេស្ទីន ដែលមិនអាចកំណត់បាន ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ របស់អ៊ីស្រាអែល ដែលឈានដល់ការផ្អាកការវាយលុករបស់អ៊ីស្រាអែល នេះបើយោងតាមរបាយការណ៍។ចំណាប់ខ្មាំងរាប់សិបនាក់ ត្រូវបានដោះលែងពីហ្គាហ្សា ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន នៅក្នុងកិច្ចព្រម ព្រៀង បទឈប់បាញ់បណ្តោះអាសន្នពីមុន ដែលចរចាដោយការតា។ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីទាំងពីរ បាន ផ្គើននឹងការអំពាវនាវឲ្យមានបទឈប់បាញ់៕
