Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិគីម ជុងអ៊ុន ព្រមានប្រើអាវុធនុយក្លេអ៊ែរ បើ អាមេរិក បង្កហេតុរឿងនុយក្លេអ៊ែរ

គីម ជុងអ៊ុន ព្រមានប្រើអាវុធនុយក្លេអ៊ែរ បើ អាមេរិក បង្កហេតុរឿងនុយក្លេអ៊ែរ

កូរ៉េខាងជើង ៖ លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង បានព្រមានថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើអាមេរិក បង្កហេតុ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានជំនួបរវាងកូរ៉េ ខាងត្បូង និងអាមេរិក កាលពីសប្តាហ៍មុន និងបន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងមីសស៊ីលឆ្លងទ្វីបដ៏មាន ឥទ្ធិពលបំផុតរបស់ខ្លួន គឺ Hwasong-18 ដោយលោកគីម ជុងអ៊ុន និងកូនស្រីរបស់គាត់ ឈរមើល។តាមប្រភព Daily Mail បានឲ្យដឹងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃសប្តាហ៍មុននេះថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានព្រមានថា រដ្ឋបាលក្រុងព្យុងយ៉ាង នឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ លើសហរដ្ឋអាមេរិក ប្រសិនបើសហរដ្ឋអាមេរិក បង្កហេតុដោយនុយក្លេអ៊ែរ ។

ការព្រមានរបស់លោក គីម ជុងអ៊ុន ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាលពី សប្តាហ៍មុន ក្នុងទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ជាកន្លែងដែលពួកគេបាន ពិភាក្សាអំពីការ ទប់ស្កាត់ នុយក្លេអ៊ែរ ក្នុងករណីមានជម្លោះជាមួយកូរ៉េខាងជើង។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ផែនការនុយក្លេអ៊ែរ និងផែនការយុទ្ធសាស្រ្ត ហើយសម្ព័ន្ធមិត្ត បានរំលឹកឡើង វិញថា រាល់ការវាយប្រហារនុយក្លេអ៊ែរ ដោយទីក្រុងព្យុងយ៉ាង មកលើសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូង នឹងនាំឱ្យ របបកូរ៉េខាងជើង ត្រូវបញ្ចប់។

ប៉ុន្តែលោក គីម ជុងអ៊ុន បានប្រាប់ការិយាល័យមីសស៊ីល របស់យោធាកូរ៉េខាងជើង ថា “កុំស្ទាក់ស្ទើរ (បាញ់) សូម្បីតែការវាយប្រហារនុយក្លេអ៊ែរ នៅពេលដែលសត្រូវបង្ករឿងដោយនុយក្លេអ៊ែរ” ។ នេះបើតាមការដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ របស់ទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍ មុន។

រដ្ឋបាលក្រុងវ៉ាស៊ីងតោន សេអ៊ូល និងតូក្យូ បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ បន្ទាប់ពីនោះ ដោយជំរុញ ឱ្យប្រទេសដែលមានអាវុធនុយក្លេអ៊ែរ បញ្ឈប់ការបង្កហេតុបន្ថែមទៀត និងទទួលយកការអំពាវនាវឱ្យចូល រួមក្នុងកិច្ចសន្ទនាសំខាន់ៗ ដោយគ្មានលក្ខខណ្ឌជាមុន ៕

RELATED ARTICLES