Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក បាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើក របស់ក្រុមឧទ្ទាមហ៊ូធី ៤គ្រឿង

អាមេរិក បាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើក របស់ក្រុមឧទ្ទាមហ៊ូធី ៤គ្រឿង

យេម៉ែន ៖ ទីភ្នាក់ងារសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានរាយការណ៍ថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTOM) បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា កាំជ្រួច USS Laboon ចំនួន ៤គ្រាប់ ត្រូវបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធ របស់ក្រុម ឧទ្ទាម ហ៊ូធី (Houthi) ចំនួន ៤គ្រឿង ខណៈពេលដែលពួកគេកំពុងត្រូវបានបញ្ជូនទៅវាយប្រហារនាវាដឹកប្រេង មានទង់ជាតិន័រវេយ៍ ដែលកំពុងធ្វើដំណើរនៅសមុទ្រក្រហម តែមិនមានរបាយការណ៍អំពីការខូចខាតនោះទេ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការវាយប្រហារលើនាវាដឹកទំនិញ ដោយពួកឧទ្ទាម ហ៊ូធី ដែលគាំទ្រក្រុមហាម៉ាសនេះ ជាការវាយប្រហារលើកទី១៤ និងទី១៥ លើកប៉ាល់ទំនិញ ចាប់តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ មក ហើយក្នុងថ្ងៃដដែលនោះដែរ ពួកហ៊ូធី ក៏បានបាញ់កាំជ្រួចប្រឆាំងកប៉ាល់ ពីរគ្រាប់ ចូលទៅក្នុងផ្លូវដឹកជញ្ជូនអន្តរជាតិ ភាគខាងត្បូងនៃសមុទ្រក្រហម។ ប៉ុន្តែគ្មានកប៉ាល់ដឹកទំនិញណាម្នាក់រងការវាយប្រហារដោយគ្រាប់រ៉ុក្កែតឡើយ។

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោកឡយ អូស្ទីន (Lloyd Austin) រដ្ឋលេខាធិការក្រសួងការពារជាតិ សហរដ្ឋ អាមេរិក បានប្រកាសថា លោកនឹងចាប់ដៃជាមួយប្រទេសសម្ព័ន្ធមិត្ត ដើម្បីបង្កើត “អង្គភាពពិសេស” ដើម្បី ការពារនាវាដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ បន្ទាប់ពីនាវាជាច្រើនគ្រឿង ត្រូវបានក្រុមឧ ទ្ទាមហ៊ូធី បាញ់ប្រហារដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែត ដែលប្រកាសគាំទ្រក្រុមហាម៉ាស និងបានឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បណ្តាលឱ្យជនជាតិប៉ាឡេស្ទីនស្លាប់ យ៉ាងតិច ២០ ០០០នាក់ ចាប់តាំងពីក្រុមហាម៉ាស់ បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣៕

RELATED ARTICLES