Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិនាវាដឹកសារធាតុគីមីជប៉ុន រងការវាយប្រហារ ដោយដ្រូន បាញ់ចេញពីប្រទេសអ៊ីរ៉ង់

នាវាដឹកសារធាតុគីមីជប៉ុន រងការវាយប្រហារ ដោយដ្រូន បាញ់ចេញពីប្រទេសអ៊ីរ៉ង់

ឥណ្ឌា ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរមួយ ដោយនាវាផ្ទុកសារធាតុគីមីជប៉ុន វាត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធ ដែល បាញ់ចេញពីប្រទេសអ៊ីរ៉ង់ ពេលកំពុងធ្វើដំណើរនៅមហាសមុទ្រឥណ្ឌា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយថា នាវាដឹកសារធាតុគីមី Chem Pluto ត្រូវបានវាយប្រហារចម្ងាយប្រហែល ២០០ម៉ៃល៍ ពីឆ្នេរសមុទ្រនៃប្រទេសឥណ្ឌា នៅម៉ោងប្រហែល ១០:០០នា ទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) បណ្តាលឱ្យឆេះ តែអាចពន្លត់ភ្លើងនៅលើកប៉ាល់បាន។ មិនមានរបាយការណ៍ពីការរបួសឬស្លាប់នោះទេ។

រដ្ឋាភិបាលអ៊ីរ៉ង់ មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះនៅឡើយទេ បន្ទាប់ពីការផ្ទុះឡើងនៃក្រុមឧទ្ទាម Houthi ដែលត្រូវបានគាំទ្រដោយអ៊ីរ៉ង់ យន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែតប្រដាប់អាវុធ ត្រូវបានបាញ់ ទៅលើកប៉ាល់ពាណិជ្ជកម្មជាច្រើន ដែលធ្វើដំណើរក្នុងសមុទ្រក្រហម។ ទន្ទឹមនឹងនោះ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក (CENTCOM) ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា មានកាំជ្រួចប្រ ឆាំងនាវា ត្រូវបានបាញ់ទម្លាក់ដោយពួកឧទ្ទាម Houthi នៅក្នុងផ្លូវដឹកជញ្ជូនអន្តរជាតិ នៅសមុទ្រក្រហមខាង ត្បូង កាំជ្រួចត្រូវបានបាញ់ចេញពីតំបន់គ្រប់គ្រងដោយក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន។ ប៉ុន្តែមិនមានរបាយ ការណ៍ណាមួយពីកប៉ាល់ដឹកទំនិញ រងការខូចខាតដោយកាំជ្រួចនោះទេ៕

RELATED ARTICLES