Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិផ្ទុះឡដុតដែកក្នុងរោងចក្រ នៅប្រទេសឥណ្ឌូនេស៊ី ស្លាប់១៣នាក់ របួស៣៨នាក់

ផ្ទុះឡដុតដែកក្នុងរោងចក្រ នៅប្រទេសឥណ្ឌូនេស៊ី ស្លាប់១៣នាក់ របួស៣៨នាក់

ឥណ្ឌូនេស៊ី ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ថា ឡដុតដែក នីកែល នៅរោងចក្រដែកអ៊ីណុក Tsingshan (ITSS) នៅលើកោះស៊ូឡាវេស៊ី (Sulawesi) ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះយ៉ាងកក្រើក បណ្តាលឲ្យកម្មករ ១៣នាក់ បានបាត់បង់ជីវិត និង ៣៨នាក់ទៀត រងរបួស។បើតាមមន្ត្រីឥណ្ឌូនេស៊ី ឲ្យដឹងថា រោងចក្រកើតហេតុ មានទីតាំងនៅតំបន់ឧស្សាហកម្ម ម៉ូរ៉ូវ៉ាលី (Morovali)  ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន។

តំបន់ឧស្សាហកម្ម Morovali បានចេញសេចក្តីថ្លែងការណ៍មួយ រាយការណ៍ពីការផ្ទុះនៅរោងចក្រដែកនីកែល Tsingshan Stainless Steel (ITSS) ដែលបានកើតឡើងខណៈពេលដែលកម្មករកំពុងជួសជុលឡដុត នៅវេ លាម៉ោងប្រហែល ៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣(ម៉ោងក្នុងស្រុក) បានបណ្តាលឲ្យកម្មករឥណ្ឌូនេ ស៊ី ៨នាក់ស្លាប់ និងកម្មករចិន ៥នាក់ស្លាប់។

អ្នកនាំពាក្យប៉ូលិសមូលដ្ឋាន បានឲ្យដឹងថា កម្មករ ១៣នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈនោះ ក្រុមអ្នកជួយសង្គ្រោះ បានបញ្ជូនកម្មករដែលរងរបួស ទៅកាន់មន្ទីរពេទ្យ ហើយសមត្ថកិច្ចបានចុះទៅដល់កន្លែង កើតហេតុ ធ្វើការស៊ើបអង្កេតមូលហេតុនៃឧបទ្ទហេតុផ្ទុះឡដុតដែកនីកែលនេះ៕

RELATED ARTICLES