Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិស្ត្រីអាមេរិក មានស្បូន២ កើតកូន២ ក្នុងពេល ២ថ្ងៃ

ស្ត្រីអាមេរិក មានស្បូន២ កើតកូន២ ក្នុងពេល ២ថ្ងៃ

សហរដ្ឋអាមេរិក ៖ ស្ត្រីជនជាតិអាមេរិក ម្នាក់ ឈ្មោះខេសលីយ៍ ហាត់ឆឺរ (Kelsey Hatcher) ជាមនុស្សចម្លែក គឺមានស្បូនដល់ទៅ២ ហើយថ្មីៗនេះ នាងសម្រាលបានកូន២នាក់ ក្នុងពេល ២ថ្ងៃ ដែលឱកាសនៃការកើតឡើង នេះមានតែ ១ប៉ុណ្ណោះ ក្នុងមួយលាន។

ស្ត្រីឈ្មោះខេសលីយ៍ ហាត់ឆឺរ (Kelsey Hatcher) អាយុ ៣២ឆ្នាំ បានផ្តល់កំណើតកូនស្រីម្នាក់កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ និងកូនស្រីម្នាក់ទៀត នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរពេទ្យ University of Alabama Hospital Burmi Ham (UAB) ក្នុងសហរដ្ឋអាមេរិក ។ កូនស្រីទាំងពីរ នេះ ត្រូវបានគេហៅថា “ទារកអព្ភូត ហេតុ”  ជាកូនភ្លោះបងប្អូនដែលកើតថ្ងៃខុសគ្នា កម្រនឹងកើតឡើងណាស់។

អ្នកស្រីខេសលីយ៍ ហាត់ឆឺរ បានឲ្យដឹងថា ពេលនេះក្រុមគ្រួសារនាងបានត្រលប់មកផ្ទះវិញហើយ។ នាងថា កូនរបស់នាងបានកើតមុនកាលបរិច្ឆេទកំណត់ ដែលគ្រូពេទ្យជំនាញថា ត្រូវកើតនៅថ្ងៃបុណ្យណូអែល (២៥ ធ្នូ) ។

អ្នកស្រីខេសលីយ៍ ហាត់ឆឺរ ឲ្យដឹងថា នៅអាយុ ១៧ឆ្នាំ នាងមានជំងឺ uterus doelphys ដែល ក្រុមមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យ UAB ថាជាពិការភាពពីកំណើតដ៏កម្រមួយ។ វាប៉ះពាល់ដល់ស្ត្រីប្រហែល 0.3% ។ករណីស្ត្រីមានស្បូន២ និងការមានផ្ទៃកូនក្នុងស្បូនទាំងពីរ ត្រូវបានរាយការណ៍ថា នៅជុំវិញពិភពលោកគឺកម្រ ខ្លាំងណាស់ ប៉ុន្តែកាលពីឆ្នាំ១០១៩ វេជ្ជបណ្ឌិតក្នុងប្រទេសបង់ក្លាដែស បានបង្ហាញថា មានស្ត្រីម្នាក់បានសម្រា លកូនភ្លោះ ម្តងទៀត នៅក្រោយពេលនាងសម្រាលកូនមិនគ្រប់ខែ នៅក្នុងស្បូនមួយទៀតរបស់នាងបាន១ខែ ។អ្នកស្រីខេសលីយ៍ ហាត់ឆឺរ បានឲ្យដឹងបន្ថែមទៀតថា នាងធ្លាប់មានផ្ទៃពោះ ៣ដង ពីមុនមក ហើយមាន សុខភាពល្អ ហើយលើកនេះ នាងជឿថានាងមានកូនតែក្នុងស្បូន១ តែរហូតដល់លទ្ធផលឆ្លុះអេកូ ឃើញ កូនមានលក្ខណៈធម្មតា នៅក្នុងស្បូនទាំងពីរ ខុសគ្នា ហើយនាងបានចូលសម្រាលកូនមិនគ្រប់ខែ នៅអាយុ ៣៩សប្តាហ៍ នៃការមានផ្ទៃពោះ ហើយតម្រូវឱ្យមានការតាមដាន និងយកចិត្តទុកដាក់ទ្វេដងពីមន្ទីរពេទ្យ រួមទាំងការបង្កើនបុគ្គលិកនិងវេជ្ជបណ្ឌិតជំនាញទ្វេដង ក្នុងការបង្កើតកូននាង។

វេជ្ជបណ្ឌិត ស្វេតា ផាតេល (Shweta Patel) មកពីផ្នែកសម្ភពនិងរោគស្ត្រី នៃមន្ទីរពេទ្យ UAB បាននិយាយថា នេះជាករណី “មិនធម្មតាបំផុត” ទារកទីមួយ ឈ្មោះ Roxie បានកើតតាមទ្វារមាស នៅម៉ោងប្រហែល ៧និង ៤៥នាទីយប់ ថ្ងៃទី១៩ ខែធ្នូ និងទារកទី២ ដែលមានឈ្មោះថា “Rebel” បានកើតតាមរយៈការវះកាត់ជាង១០ ម៉ោងក្រោយមក៕

RELATED ARTICLES