ប៉ាឡេស្ទីន ៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៦៨នាក់ រួមទាំងកុមារ ៧នាក់ ត្រូវបានសម្លាប់នៅក្នុង ជំរំជនភៀសខ្លួនក្នុងតំបន់ហ្គាហ្សា (Gaza) នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែល នៅថ្ងៃបុណ្យណូអែល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដែលត្រូវបានគេគិតថាជាកន្លែងមួយនៃការស្លាប់ច្រើនបំផុត ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ។

ជនជាតិប៉ាឡេស្ទីន ដែលភៀសខ្លួន បានឃើញគេដឹកអ្នកស្លាប់ រួមទាំងទារកម្នាក់ និងរងរបួស បន្ទាប់ពីការវាយ ប្រហារលើជំរំជនភៀសខ្លួន Maghazi ភាគខាងកើតនៃ Deir al-Balah ។

យុវតីម្នាក់ មើលទៅស្រឡាំងកាំង ខណៈសាកសពត្រូវបានពិនិត្យរកឆ្អឹងដែលបាក់។ អ្នកស្លាប់ទាំង៦៨នាក់ រួមមានស្ត្រី យ៉ាងតិច១២នាក់ និងកុមារ ៧នាក់ នេះបើយោងតាមតួលេខពីមន្ទីរពេទ្យដំបូង របស់មន្ត្រីហ្គាហ្សា។លោកអាហ៍ម៉ាដ ទូរ៉ូកម៉ានី (Ahmad Turokmani) ដែលបានបាត់បង់សមាជិកគ្រួសារជាច្រើននាក់ រួមទាំង កូនស្រី និងចៅប្រុសរបស់គាត់ បាននិយាយថា “យើងទាំងអស់គ្នាត្រូវបានគេកំណត់គោល ដៅវាយប្រហរ។ មិនមានកន្លែងសុវត្ថិភាពទេនៅហ្គាហ្សា»។

ទោះបីជាយ៉ាងណា តាមសេចក្តីរាយការណ៍ថា ទាហានអ៊ីស្រាអែល ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងថ្ងៃបុណ្យ ណូអែល នេះផងដែរ៕