Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិប្រធានធិបតី ចូ បៃដិន ធ្លាក់ចុះប្រជាប្រិយភាព មកក្រោមអនុប្រធានាធិបតី កាម៉ាឡា ហាររីស

ប្រធានធិបតី ចូ បៃដិន ធ្លាក់ចុះប្រជាប្រិយភាព មកក្រោមអនុប្រធានាធិបតី កាម៉ាឡា ហាររីស

អាមេរិក ៖ ការស្ទង់មតិថ្មីមួយ បង្ហាញថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន (Joe Biden) ធ្លាក់ចុះ ប្រជាប្រិយភាពមកក្រោមអនុប្រធានាធិបតី លោកស្រីកាំម៉ាឡា ហាររីស (Kamala Harris) គឺប្រជាប្រិយភាព លោកចូ បៃដិន បានធ្លាក់ចុះមកកម្រិតទាបបំផុត ៣៤ភាគរយ ខណៈដែលលោកស្រីកាម៉ាឡា ហាររីស មាន កម្រិតប្រជាប្រិយភាព ៣៥ភាគរយ ។

ការស្ទង់មតិថ្មីនេះ ធ្វើឡើងដោយ Monmouth នៅខែធ្នូ ឆ្នាំ២០២៣ ដោយក្នុងចំណោមប្រជាជនអាមេរិក ដែល ត្រូវបានសាកសួរស្ទង់មតិ មានតែចំនួន ៣៤ភាគរយប៉ុណ្ណោះ ដែលយល់ស្របលើការងារដែល លោកប្រធានា ធិបតី ចូ បៃដិន កំពុងធ្វើ ខណៈដែល ៣៥ភាគរយ បាននិយាយដូចគ្នានេះដែរទៅលើលោកស្រី អនុប្រធានាធិប តី កាម៉ាឡា ហាររីស ។

ការស្ទង់មតិថ្មីនេះ ធ្វើឡើងនៅពេលដែលកាសែត Washington Post បានរាយការណ៍ថា លោក ចូ បៃដិន បានពិភាក្សាយ៉ាងម៉ឺងម៉ាត់ជាមួយបុគ្គលិក ទៅលើចំនួនការគាំទ្រទាបរបស់គាត់។

ការស្ទង់មតិថ្មីរបស់ Monmouth បានរកឃើញថា ប្រជាប្រិយភាពរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden) បានធ្លាក់ចុះតាមពីក្រោយសូម្បីតែអនុប្រធានាធិបតីដែលមិនមានប្រជាប្រិយភាពរបស់គាត់ គឺលោកស្រី កាម៉ាឡា ហាររីស (Kamala Harris) ។

លទ្ធផលការស្ទង់មតិនេះ បង្ហាញថា កម្រិតប្រជាប្រិយភាពរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden) បានធ្លាក់ចុះខ្លាំង ពីតួលេខ ៥៤ភាគរយ នៅពេលលោកចូលកាន់តំណែងដំបូង ដោយឥឡូវនេះ ៦១ភាគរយ នៃជនជាតិអាមេរិក និយាយថា ពួកគេមិនពេញចិត្តនឹងការងារដែល លោកប្រធានាធិបតី ចូ បៃដិន កំពុងធ្វើ នោះទេ៕

RELATED ARTICLES