Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិ គ្រោះរញ្ជួយដី ១ភ្លែត២ដង នៅចិន មនុស្សស្លាប់ ១១៦នាក់ របួស២២០នាក់

 គ្រោះរញ្ជួយដី ១ភ្លែត២ដង នៅចិន មនុស្សស្លាប់ ១១៦នាក់ របួស២២០នាក់

ប្រទេសចិន ៖ គ្រោះរញ្ជួយដី កម្រិត ៦.២រ៉ិចទ័រ បានអង្រួនខេត្តកានស៊ូ (Gansu) នៅតំបន់ភាគពាយ័ព្យនៃ ប្រទេសចិន នាពាក់កណ្តាលអធ្រាត្រថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បណ្តាលឲ្យអគារនិងផ្ទះជាច្រើន ត្រូវបានខូច ខាត។ យ៉ាងហោចមានសាកសព ១១៦នាក់ ត្រូវបានរកឃើញ ប៉ុន្មានម៉ោងក្រោយមក។ បន្ទាប់មកកើតមានគ្រោះរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រ មួយទៀត បានកើតឡើងនៅក្នុងតំបន់ស្វយ័ត ស៊ីនជាំង នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា ការរញ្ជួយដីដ៏ខ្លាំង នៅខេត្តកាងស៊ូ នេះ បានបណ្តាលឲ្យខូច ខាតអគារនិងផ្ទះជាច្រើនខ្នង ហើយជាបឋម មានមនុស្សយ៉ាងហោចណាស់ ១១៦នាក់ ត្រូវបានរកឃើញ និងប្រហែល ២២០នាក់ រងរបួស។

បន្ទាប់មកពីរបីម៉ោងក្រោយមក ការរញ្ជួយដីលើកទីពីរ កម្រិត៥.៥រ៉ិចទ័រ បានកើតឡើងនៅក្នុងតំបន់ស្វយ័ត ស៊ីន ជាំង ដែលស្ថិតនៅខាងកើតជាប់នឹងខេត្តកានស៊ូ ឯការខូចខាតនៅមិនទាន់ដឹងនៅឡើយទេ។

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបញ្ជាឲ្យអ្នកជួយសង្គ្រោះ ធ្វើការឲ្យអស់ពីសមត្ថភាព ក្នុងការជួយជន រងគ្រោះ ពីការរញ្ជួយដីធ្ងន់ធ្ងរនៅតំបន់ទាំពីរខាងលើ។

 ក្រុមសង្គ្រោះរាប់ពាន់នាក់ កំពុងស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះពីការរញ្ជួយដីនេះ នៅកណ្តាលអាកាស ធាតុត្រជាក់ខ្លាំង៕

RELATED ARTICLES