អ៊ីស្រាអែល ៖ អ៊ីស្រាអែល គ្រោងនឹងវាយលុកប្រទេសលីបង់ ដើម្បីរុញក្រុមហេសបូលឡាហ៍ (Hezbollah) ចេញពីព្រំដែនភាគខាងជើងរបស់ខ្លួន ចំពេលមានការវាយប្រហារដោយគ្រាប់រ៉ុក្កែត ចាប់តាំងពីសង្គ្រាមនៅ ហ្គាហ្សា បានផ្ទុះឡើង និងភ័យខ្លាចថាក្រុមភេរវករហេសបូលឡាហ៍ អាក្រក់ជាងក្រុមហាម៉ាស។

តាមប្រភព Daily Mail បានឲ្យដឹងថា បន្ទាប់ពីប៉ុន្មានសប្តាហ៍នៃការបាញ់ផ្លោងដាក់គ្នាឆ្លងព្រំដែន កងកម្លាំង ការពារជាតិអ៊ីស្រាអែល (IDF) ត្រូវបានគេនិយាយថា មានបំណងចង់បើកការវាយលុកមួយ ទៅកាន់ភាគ ខាងត្បូងប្រទេសលីបង់ ដើម្បីរុញក្រុមភេរវករហេសបូលឡាហ៍ ទៅភាគខាងជើង កាត់ទន្លេលីតានី (Litani) ។

មន្ត្រីយោធា និងមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា ពួកគេបានប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ការឈ្លាន ពានម្តងទៀត ដូចការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ពីតំបន់ហ្គាហ្សា ដោយមានការព្រមានថា ទំហំនៃការវាយឆ្មក់របស់ក្រុមហេសបូលឡាហ៍ អាចសម្លាប់មនុស្សច្រើនជាងការសម្លាប់រង្គាលមនុស្ស ១២០០ នាក់ ដោយពួកហាម៉ាស់។

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បានប្រាប់ The Times ថា “អ្វីដែលបានកើតឡើងនៅភាគខាងត្បូង គឺគ្មានអ្វីប្រៀប ធៀបទៅនឹងអ្វីដែលពួកគេអាចធ្វើបាននៅទីនេះ ។ គោលការណ៍អ៊ីស្រាអែល គឺយកសង្រ្គាមទៅទិសម្ខាងទៀត »៕