អ៊ីស្រាអែល ៖ មន្ត្រីយោធាអ៊ីស្រាអែល បានសារភាពថា ចំណាប់ខ្មាំងបីនាក់ ត្រូវបានបាញ់សម្លាប់ នៅតំបន់ ហ្គាហ្សា កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៣ នៅពេលពួកគេកំពុងលើកគ្រវីទង់ស ហើយទាហានច្រើន ជាងម្នាក់ បានបាញ់មកលើពួកគេ ដោយការយល់ច្រឡំ។
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ មន្ត្រីការពារជាតិអ៊ីស្រាអែល (IDF) បានសារភាពប្រាប់ CNN ថាចំណាប់ខ្មាំង ៣នាក់ ត្រូវបានបាញ់សម្លាប់ដោយទាហានរបស់ពួកគេ ដោយសារការយល់ច្រឡំ កាលពីថ្ងៃ១៥ ខែធ្នូ គឺបាញ់ ខណៈពួកគេកំពុងលើកគ្រវីទង់ស និងមិនពាក់អាវ។

លទ្ធផលនៃការស៊ើបអង្កេតបឋម ទាហានម្នាក់បានឃើញចំណាប់ខ្មាំង លេចចេញពីចម្ងាយប្រហែល ១០ម៉ែត្រ អំឡុងពេលប្រតិបត្តិការក្នុងតំបន់សេចៃយ៉ា (Shejaiya) កាលពីថ្ងៃទី១៥ ខែធ្នូ នៅភាគខាងជើងតំបន់ហ្គា ហ្សាស្ទ្រីព (Gaza Strip) ដែលមន្ត្រីរូបនោះបញ្ជាក់ មានការប្រយុទ្ធគ្នាខ្លាំង ហើយសមាជិកក្រុមហាម៉ាស់ តែងប្រើល្បិចបោកប្រាស់ ដោយស្លៀកសម្លៀកបំពាក់ស៊ីវិល។
មន្ត្រីដដែល ថ្លែងថា “ចំណាប់ខ្មាំងទាំងអស់ គ្មានអាវ ហើយពួកគេមានឈើប្រណិត ដោយមានសម្លៀកបំ ពាក់ពណ៌ស ចងជាប់។ ទាហានយើងមានអារម្មណ៍ថា មានការគំរាមកំហែង ដែលអាចនឹងបើកការបាញ់ ប្រហារពួកគេ ដោយបានប្រកាសថា ក្រុមនេះជាភេរវករ ដូច្នេះទាហានផ្សេងទៀត បានបាញ់ប្រហារចំ ណាប់ខ្មាំង ពីរនាក់ បានស្លាប់ភ្លាមៗ។ ចំណាប់ខ្មាំងទី៣ បានរងរបួស ហើយបានដកថយចូលទៅក្នុងអគារ ក្បែរនោះ និងស្នើសុំជំនួយពីមន្ត្រី ដែលគេអះអាងថា ចាប់ពីចំណុចនេះទៅ មេបញ្ជាការបានបញ្ជាឲ្យមាន បទឈប់បាញ់ជាបន្ទាន់។ ប៉ុន្តែទាហាននោះ បានបាញ់មួយប្រាវទៀត ទៅលើចំណាប់ខ្មាំងទី៣ ដោយសម្លាប់ គាត់»។
មន្ត្រីការពារជាតិអ៊ីស្រាអែល បានសង្កត់ធ្ងន់ថា មានទាហានច្រើនជាងម្នាក់ បាញ់ទៅលើចំណាប់ខ្មាំង បាន បំពានច្បាប់នៃការចុះចូលរបស់ពួកគេ។ ការស៊ើបអង្កេតលើការពិតនៃឧប្បត្តិហេតុនេះ កំពុងបន្ត៕